• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋបេឡារុស្ស
 

តបតាម​ការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី V. Masvienko , ប្រធាន ឌូម៉ាជាតិនៃសហព័ន្ធរុស្ស៊ី V. Volodin, ប្រធានាធិបតីសាធារណរដ្ឋបេឡា រុស្សលោក Mikhail Myasnikovich និងប្រធានសភាតំណាង រាស្ត្រ​បេឡារុស្ស​ លោក Vladimir Andreichenko, នាថ្ងៃទី ៨ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាមចាកចេញពីទីក្រុងហាណូយ ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែធ្នូ និងសាធារណរដ្ឋបេឡារុស្ស ចាប់ពីថ្ងៃទី ​១២ ដល់ថ្ងៃទី ១៤ ឆ្នាំ ២០១៩។

នេះជាដំណើរ​ទស្សនកិច្ចជាផ្លូវការលើកដំបូងនៅសហព័ន្ធរុស្ស៊ី របស់លោកស្រី Nguyen Thi Kim Ngan ក្នុងនាម​ជា​ប្រធាន​រដ្ឋសភាវៀតណាម។
 
នៅក្នុង​បទសម្ភាសន៍ជាមួយកាសែតសភានៃសហព័ន្ធរុស្ស៊ី ស្តីពីគោលបំណង​នៃដំណើរ​ទស្សនកិច្ច​និង​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមាន​ប្រសាសន៍​ថា​ ដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ណាស់ ក្នុងគោលបំណង ជំរុញថែមទៀត​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងស​ហព័ន្ធរុស្ស៊ី ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​នីតិប្បញ្ញត្តិនៃ​ប្រទេសទាំងពីរ។
 
ក្នុងដំណើរទស្សនកិច្ច​នេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃសហព័ន្ធ​រុស្ស៊ីនឹងជួបពិភាក្សាដើម្បីផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនូវ ទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាក់ស្តែងគឺកិច្ច​សហប្រតិបត្តិការនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេក វិទ្យា​ អប់រំ - បណ្តុះបណ្តាលនិងវិស័យសក្តានុពលជាច្រើនទៀត។ ប្រធានឌូម៉ាជាតិរុស្ស៊ី V. Volodin និងប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​លើក​ដំបូង​នៃគណៈ​កម្មាធិការ​សហប្រតិបត្តិការអន្តរសភា រវាងរដ្ឋសភា វៀតណាមនិងឌូម៉ាជាតិសហព័ន្ធរុស្ស៊ីផងដែរ។
 
អញ្ជើញវាយ​តម្លៃអំពីទំនាក់ទំនងវៀតណាម - រុស្ស៊ី ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានចាត់​ទុក​ថា ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវា​ងវៀតណាមនិ​ង​សហព័ន្ធរុស្ស៊ី កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យ។ ដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងនេះ ភាគីទាំងពីរ​ចាំ​បាច់​​បន្ត​រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដោយធ្វើការ​​យ៉ាងជិត​ស្និទ្ធ​ដើម្បី​បើក​ចេញ​ឱកាស ក៏ដូចជាដោះស្រាយរាល់បញ្ហាជំពាក់ជំពិន។ ជាពិសេស គាំទ្រគ្នាទៅវិញទៅមក នៅ​បណ្តា​វេទិកាព​ហុភាគី​ តំបន់និងអន្តរជាតិ ក៏ដូចជា ពិភក្សាគ្នាយ៉ាងយក​ចិត្ត​ទុក​ដាក់​លើបណ្តា​បញ្ហាដែល​ភាគី​ទាំងពីរ​មាន​ការ​យក​ចិត្ត​ទុកដាក់ដូចគ្នា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top