• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិន បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចការងារនៅអ៊ីតាលីនិងទួរគី

ជាមួយនឹងសកម្មភាពជាក់ស្តែង ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងអង្គការពហុភាគី ដោយបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់ មានប្រសិទ្ធភាព និងមានទំនួលខុសត្រូវរបស់វៀតណាម។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងភរិយា បានបញ្ចប់ដោយជោគជ័យ ដំណើរទស្សនកិច្ចការងារនៅប្រទេសអ៊ីតាលី និងទួរគី (រូបថត៖ daibieunhandan.vn)

នាយប់ថ្ងៃទី១៨ ខែមេសា យន្តហោះពិសេសដែលដឹកប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងលោកស្រីភរិយា ង្វៀន ធី ថាញ់ ង៉ា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានណូយបៃ ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចការងារចូលរួមមហាសន្និបាត IPU លើកទី១៥២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ធ្វើសកម្មភាពទ្វេភាគីជាច្រើននៅប្រទេសទួរគី និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ជាមួយនឹងសកម្មភាពជាក់ស្តែង ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងអង្គការពហុភាគី ដោយបង្ហាញពីការចូលរួមចំណែកយ៉ាងសំខាន់ មានប្រសិទ្ធភាព និងមានទំនួលខុសត្រូវរបស់វៀតណាម។

តាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិត្រូវបានពង្រឹងទាំងគុណភាព និងប្រសិទ្ធភាពលើគ្រប់វិស័យនៃសភា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលបង្កើតសន្ទុះថ្មីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលជាច្រើន ដូចជា៖ ការពារជាតិ សន្តិសុខ ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕

តាម vovworld.vn/km-KH

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ក្រុមហ៊ុន Lulu Group International នាថ្ងៃទី ១៨ ខែមេសា បានជួលយន្តហោះមួយគ្រឿង ដើម្បីដឹកជញ្ជូនផ្លែឈើ និងបន្លែស្រស់ៗជិត ១០០ តោន ពីវៀតណាម ទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។

Top