• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក លោក Vuong Dinh Hue ចូលជួបពិភាក្សាជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Wang Huning

នាព្រឹកថ្ងៃទី៩ ខែមេសានេះ នៅមហាសាលប្រជាជន ទីក្រុងប៉េកាំង ប្រទេស ចិន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនា ជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning។
ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនា ជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning (រូបថត៖ VOV)
 

នៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យរីកចម្រើន ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព; ពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងវិស័យផ្លូវថ្នល់ និងផ្លូវដែក លើកទឹកចិត្តសហគ្រាសចិនឱ្យវិនិយោគលើគម្រោងខ្នាតធំ ដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល  ការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថានជាដើម។

ចំណែកឯលោក Wang Huning បានអះអាងថា ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសាងច្រកទ្វារព្រំដែនឆ្លាតវៃ និងសហប្រតិបត្តិការលើវិស័យថាមពលថ្មី រ៉ែសំខាន់ៗ និងវិទ្យាសាស្ត្រ -បច្ចេកវិទ្យាខ្ពស់ ការអប់រំ- ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ធ្វើអោយប្រសើរឡើងនូវគុណភាពនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ដោយត្រៀមខ្លួនជាស្រេចធ្វើការជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីបង្កើនការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍។

នាព្រឹកមិញផងដែរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃជើងហោះហើរវៀតណាម-ចិន និងស្វាគមន៍ជើងហោះហើរលើកទី ១០០.០០០ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ទៅកាន់ប្រទេសចិនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top