• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញទទួលជួប​ឯកអគ្គរដ្ឋ​ទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo

ទាក់ទិននឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងជារួមដើម្បីលើកកម្ពស់ “ជំនឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់” ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង សភាតំណាងប្រជាជនទូទាំងប្រទេសចិនត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo (រូបថត៖ VNA)

នារសៀលថ្ងៃទី ៨ មីនា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរដ្ឋសភានៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរនាពេលថ្មីៗនេះ ជាពិសេសគឺភាគីទាំងពីរបានឯកភាពគ្នា បន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាង “យុទ្ធសាស្ត្រសំខាន់របស់វៀតណាម - សហគមន៍ចែករំលែកអនាគតវៀតណាម ចិនដែលមានអត្ថន័យយុទ្ធសាស្ត្រ”។

ទាក់ទិននឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងជារួមដើម្បីលើកកម្ពស់ “ជំនឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់” ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង សភាតំណាងប្រជាជនទូទាំងប្រទេសចិនត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរក្នុងទម្រង់ប្រកបដោយភាពបត់បែនដូចជា៖ កិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែត ចាត់បញ្ជូនគណៈប្រតិភូថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ស្ថាប័នជំនាញ និងក្រុមសមាជិកសភាមិត្តភាពទៅបំពេញទស្សនកិច្ចទៅវិញទៅមក រក្សាជំនួបប្រាស្រ័យ ពិគ្រោះយោបល់ សម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធលើវេទិកាសភាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសសហភាពអន្តរសភា (IPU) និងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)។ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនាពេលខាងមុខ។

ប្រធានរដ្ឋសភាជឿជាក់ថា ដោយមានបទពិសោធន៍និងការយល់ដឹងអំពីវៀតណាមនិងទំនាក់ទំនងនៃប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Xiong Bo នឹងបន្តជាស្ពាន ដើម្បីជំរុញប្រកបដោយប្រសិទ្ធភាពលើវិស័យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកអនុវត្តន៍យ៉ាងល្អនូវការយល់ដឹងទូទៅរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រមទាំង នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យរីកចម្រើនឥតឈប់ឈរ ស៊ីជម្រៅ ស្ថិរភាព ល្អប្រសើរ និងនិរន្តរភាពយូរអង្វែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ឡេ ធី ធូ ហាំង ប្រធានគណៈប្រតិភូវៀតណាម នៅក្នុងវគ្គពិភាក្សាទូទៅនៅថ្ងៃដំបូងនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងស្រុក)។

Top