• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បំពេញទស្សនកិច្ចជាផ្លូវការនៅថៃ៖ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ

នាថ្ងៃទី ៧ ធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅថៃ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងពីថ្ងៃទី៧-១០ ខែធ្នូ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានមកដល់ទីក្រុងបាងកក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ។ រូបថត៖ Doan Tan – VNA

យោងតាមអនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោកស្រី Le Thu Ha ដំណើរទស្សនកិច្ចជាផ្លូវការនៅថៃរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងរវាងវៀតណាមនិងថៃលើគ្រប់វិស័យ៖ បក្ស រដ្ឋសភា រដ្ឋាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន; បង្កើនទំនុកចិត្តនយោបាយ; ពង្រឹងនិងពង្រីកទំនាក់ទំនងផ្ទាល់ខ្លួនរវាងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសមិត្ត។ ដំណើរទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ ក៏ដូចជាការកសាងទំនាក់ទំនងផ្ទាល់ខ្លួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ថៃ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរគ្រោងនឹងផ្លាស់ប្តូរទិសដៅ និងវិធានការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងក្នុងរយៈពេល ២០២២ - ២០២៧; ទន្ទឹមនឹងនោះ ផ្លាស់ប្តូរវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី; ផ្លាស់ប្តូរបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភា និងទីភ្នាក់ងាររដ្ឋសភាទាំងពីរ។ ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបរបស់ថៃ រវាងការិយាល័យរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានសភាជាន់ទាបថៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top