• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបអនុប្រធានទី១នៃព្រឹទ្ធសភាថៃ

នារសៀលថ្ងៃទី២៨ ខែកញ្ញា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ Singsuk Singpai អនុប្រធានទី១នៃព្រឹទ្ធសភាថៃ ដែលកំពុងមកបំពេញទស្សនកិច្ចការងារដើម្បីស្វែងយល់អំពីការងារបង្ការទប់ស្កាត់និងគ្រប់គ្រងអំពើពុករលួយនៅវៀតណាម។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបលោកនាយឧត្តមសេនីយ Singsuk Singpai អនុប្រធានទី១នៃព្រឹទ្ធសភាថៃ។ (រូបថត៖ VNA)  

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការងារបង្ការទប់ស្កាត់អំពើពុករលួយ និងភាពអសកម្មគឺជាភារកិច្ចស្នូលរបស់បក្ស និងរដ្ឋវៀតណាម។ វៀតណាមបានបង្កើតគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្ម ព្រមទាំងក៏បានបង្កើតគណៈកម្មាធិការដឹកនាំនៅថ្នាក់ខេត្ត; ចាត់ការយ៉ាងតឹងរ៉ឹងចំពោះកម្មាភិបាលដែលមានអំពើពុករលួយ។ រដ្ឋសភាវៀតណាមបានចេញផ្សាយច្បាប់ស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់ការងារនេះ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា វៀតណាមនៅតែបន្តរៀនសូត្របទពិសោធន៍របស់ប្រទេសដទៃទៀត ដើម្បីជំរុញខ្លាំងការងារតស៊ូ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអសកម្ម ដោយដើរទន្ទឹមនឹងអនុវត្តការសន្សំសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ។

រីឯខ្លួនវិញ អនុប្រធានទីមួយនៃព្រឹទ្ធសភាថៃ លោក Singsuk Singpai បានវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាមវៀតណាម ដែលនៅតែសម្រេចបាននូវល្បឿនកំណើន GDP ខ្ពស់ ហើយរក្សាបាននូវសន្ទុះកំណើននាពេលកន្លងមក ព្រមទាំងមានគោលបំណងថា នាពេលខាងមុខ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន ប្រកបដោយចីរភាព; ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរនឹងបន្តបង្កើនដំណើរទស្សនកិច្ច កិច្ចប្រជុំ និងការផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការ។ 

តាមការអនុញ្ញាតពីប្រធានរដ្ឋសភាថៃ អនុប្រធានទី១ព្រឹទ្ធសភាថៃបានគោរពអញ្ជើញប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅប្រទេសថៃ នាថ្ងៃទី ១០ តុលា ខាងមុខនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top