• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDP) លោក Izumi Kenta ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDP) លោក Izumi Kenta។ (រូបថត៖ VOV)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយជប៉ុន; សម្ដែងបំណងចង់ឲ្យភាគីទាំងពីរពង្រឹងទំនាក់ទំនងលើគ្រប់កម្រិត រួមទាំងបក្ស រដ្ឋាភិបាល រដ្ឋសភា ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាសជាមួយសហគ្រាសនិងរវាងមូលដ្ឋានជាមួយមូលដ្ឋានផងដែរ។ លោកប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះគណបក្សនយោបាយនានារបស់ជប៉ុនដែលតែងតែឯកភាពបន្តពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយវៀតណាម ដោយអះអាងថានេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឲ្យភាគីទាំងពីរបន្តស្ថាបនា ទំនាក់ទំនងល្អប្រសើរសម្រាប់ ៥០ ឆ្នាំខាងមុខ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ។ លើសពីនេះ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការកសាងស្ថាប័ន កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុក្នុងការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្ដូរថាមពល ដើម្បីសម្រេចបាននូវគោលដៅរបស់ប្រទេសនីមួយៗ ក៏ដូចជាអនុវត្តន៍គោលដៅរួមរបស់ពិភពលោក។

ភាគីទាំងពីរក៏បានអះអាងនូវការខិតខំប្រឹងប្រែង និងការគាំទ្រចំពោះទស្សនៈ និងគោលជំហរក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top