• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សា និងចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Mehrabad រដ្ឋធានី Tehran។ រូបថត៖ VNA

នាព្រឹកថ្ងៃទី៨ ខែសីហានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញមកដល់អាកាសយានដ្ឋាន Mehrabad រដ្ឋធានី Tehran ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា Mohammad Baqer Qalibaf ។ តាមគម្រោង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអ៊ីរ៉ង់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សា និងចូលជួបសម្តែងការគួរសមថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់; ចូលរួមក្នុងសកម្មភាពវប្បធម៌ សេដ្ឋកិច្ច និងការបរទេសមួយចំនួន...; ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមប្រចាំនៅអ៊ីរ៉ង់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top