• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang ទទួល​ជួបសន្ទនា​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​សខេង​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកសខេង (រូបថតៈ TTXVN)

នារសៀលថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang បានទទួល​ជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រី កម្ពុជា លោក​សខេង ដែល​កំពុង​មាន​ដំណើរ​ទស្សនកិច្ច​នៅវៀត​ណាម។ ក្នុង​ជំនួបនេះ​ លោក Tran Dai Quang បានអះអាងថា នឹងបន្តបញ្ជាណែនាំក្រសួង​នគរបាលវៀត​ណាម​រួម​សហការ​យ៉ាងស្អិតរមួត ជាមួយក្រសួងមហាផ្ទៃកម្ពុជា លើគ្រប់វិស័យ តាម​កិច្ច​ព្រម​ព្រៀង​របស់​ថ្នាក់​ដឹក​នាំ​នៃប្រទេស​ទាំង​ពីរ និងតាម​ផែនការសហ​ប្រតិបត្តិការរវាងប្រសួងទាំងពីរ រួមចំណែកចូល​ក្នុងសន្តិភាព ស្ថិរភាព​និង​ការ​​រីក​ចំរើន​របស់​ប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់និងលើពិភពលោក។

​រីឯខ្លួនវិញ លោកសខេង មានបំណងថា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang រួម​ជាមួយ​ថ្នាក់ដឹក​នាំវៀត​ណាម​ បន្តបង្កលក្ខណៈងាយស្រួល ដើម្បី​ក្រសួង​មហាផ្ទៃ​កម្ពុជា​និង​ក្រសួង​នគបាល​វៀត​ណាម សហប្រតិបត្តិការ​យ៉ាង​ស្អិត រមួតពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែក​ចូលក្នុងទំនាក់ទំនងមិត្តភាព និង​សហប្រតិ បត្តិការ​យ៉ាង​ល្អប្រសើរ​វាង​ប្រទេស​ទាំងពីរកម្ពុជា និងវៀតណាម៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top