• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានលោក Yerlan Baizhanov ដែលអញ្ជើញមកជម្រាបលានៅពេលបញ្ចប់អាណត្តិនៅវៀតណាម។
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម (ខាងស្ដាំ) ទទួលជួបឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានលោក Yerlan Baizhanov។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ Vo Van Thuong បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូត Yerlan Baizhanov ដែលបានសម្របសម្រួលយ៉ាងល្អជាមួយស្ថាប័នមុខងារវៀតណាម ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ប្រកបដោយជោគជ័យ។ វៀតណាមជឿជាក់ថា ដំណើរទស្សនកិច្ច នេះនឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកាហ្សាក់ ស្ថាន។ អបអរសាទរលោកឯកអគ្គរដ្ឋទូត Yerlan Baizhanov ដោយមានអាណត្តិបេស កកម្មប្រកបដោយជោគជ័យនៅវៀតណាម លោកប្រធានរដ្ឋជឿជាក់ថា ជាមួយនឹង ការយល់ដឹងយ៉ាងទូលំទូលាយអំពីវប្បធម៌ ទឹកដីនិងមនុស្សវៀតណាម ទោះជាក្នុង តំណែងការងារណាក៏ដោយ ក៏លោកឯកអគ្គរដ្ឋទូត Yerlan Baizhanov នឹងបន្តរួម ចំណែក និងពូនជ្រុំដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀត ណាមនិង កាហ្សាក់ស្ថាន។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Yerlan Baizhanov បានអះអាងថា កាហ្សាក់ ស្ថានយកចិត្តទុកដាក់ពិសេសចំពោះទំនាក់ទំនងជាមួយវៀតណាម។ លោកឯកអគ្គ រដ្ឋទូតបានស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ ហើយសម្តែងនូវបំណងថា លោកប្រធានរដ្ឋ Vo Van Thuong នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានក្នុងពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top