• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក To Lam បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ

ប្រធានរដ្ឋវៀតណាមលោក To Lam បានទស្សនាក្រុមហ៊ុនទូរគមនាគមន៍ Metfone ជាសហគ្រាស ដែលត្រូវបានសម្ពន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍កងទ័ព Vietel សហការជាមួយដៃគូកម្ពុជាវិនិយោគនៅកម្ពុជា។
ប្រធានរដ្ឋវៀតណាមលោក To Lam បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យ (រូបថត៖ Nhan Sang/TTXVN)

នារសៀលថ្ងៃទី១៣ កក្កដា ប្រធានរដ្ឋវៀតណាមលោក  To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរាជធានីភ្នំពេញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី។

មុននេះ ប្រធានរដ្ឋវៀតណាមលោក  To Lam បាន ទស្សនាក្រុមហ៊ុនទូរគមនាគមន៍ Metfone ជាសហគ្រាស ដែលត្រូវបានសម្ពន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍កងទ័ព Vietel សហការជាមួយដៃគូកម្ពុជាវិនិយោគនៅកម្ពុជា។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមហ៊ុន Metfone សម្រេចបានបន្ទាប់ពីមានវត្តមានជាង ១៥ ឆ្នាំនៅក្នុងទីផ្សារកម្ពុជា។ លោកបានបញ្ជាក់ថា នេះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា។

ប្រធានរដ្ឋវៀតណាមលោក  To Lam បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍របស់ក្រុមហ៊ុនក្នុងការរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកនៅពេលផ្តល់សេវាទូរគមនាគមន៍ ជួយឧបត្ថម្ភផ្លាស់ប្តូរឌីជីថលនៅក្នុងរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានានៃប្រទេសកម្ពុជា។ 

នារលៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក  To Lam បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងសហគមន៍ជនវៀតណាមនៅកម្ពុជា ព្រមទាំងអញ្ជើញទៅទស្សនាសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top