• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Putin អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមន៍មិត្តភាពវៀតណាម-រុស្ស៊ី និងអតីតនិស្សិតដែលបានសិក្សានៅរុស្ស៊ី

ណ្ដាជំនាន់អតីតនិស្សិតវៀតណាមនឹងបន្តជាស្ពាន សម្រាប់យុវជនជំនាន់វ័យក្មេងវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សរុស្ស៊ី រួមចំណែកថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ប្រ​ធានរដ្ឋវៀតណាមលោក To Lam និងប្រធានាធិបតីរុស្ស៊ី លោក Putin អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមន៍មិត្តភាពវៀតណាម-រុស្ស៊ី និងអតីតនិស្សិតដែលបានសិក្សានៅរុស្ស៊ី (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នារសៀលថ្ងៃទី២០ ខែមិថុនា នៅទីក្រុងហាណូយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពវៀតណាម - រុស្ស៊ី និងអតីតនិស្សិតវៀតណាមដែលធ្លាប់សិក្សានៅរុស្ស៊ី។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានាធិបតី លោក Vladimir Putin បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់បណ្ដាជំនាន់អតីតនិស្សិតវៀត ណាមនៅរុស្ស៊ីចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។  លោកប្រធានាធិបតីលោក Vladimir Putin មានក្ដីសង្ឈឹមថា បណ្ដាជំនាន់អតីតនិស្សិតវៀតណាមនឹងបន្តជាស្ពាន សម្រាប់យុវជនជំនាន់វ័យក្មេងវៀតណាមយល់ដឹងយ៉ាងច្បាស់លាស់អំពីវប្បធម៌ ប្រទេសជាតិ និងមនុស្សរុស្ស៊ី រួមចំណែកថែរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ប្រធានរដ្ឋលោក To Lam បានអះអាងថា៖ ប្រជាជនវៀតណាមតែងតែដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំមនោសញ្ចេតនាយ៉ាងជិតស្និទ្ធ ស្មោះស្មគ្ររបស់មិត្តរុស្ស៊ី។ ក្នុងបរិបទពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងពិបាកទាយទុកជាមុន វៀតណាម និងសហព័ន្ធរុស្ស៊ីនឹងបន្តពង្រីកប្រពៃណីសាមគ្គីភាព ជឿទុកចិត្តគ្នាទៅវិញទៅមក បន្តប្រកៀកស្មា ជួយគ្នាទៅវិញទៅមកជំនះពុះពារលើការលំបាក ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top