លេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez ក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញទៅទស្សនាតំបន់អភិវឌ្ឍន៍ពិសេស Mariel La Habana (រូបថត៖ VOV)
ក្នុងក្របខ័ណ្ឌនៃសកម្មភាពក្នុងឱកាស
នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបា នាថ្ងៃទី២៦ ខែកញ្ញា ម៉ោងក្នុងស្រុក
អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអញ្ជើញទៅទស្សនាតំបន់អភិវឌ្ឍន៍ពិសេស Mariel
(ZEDM) ដែលជាតំបន់កែច្នៃឧស្សាហកម្មពាណិជ្ជកម្មសេរីដំបូងបង្អស់របស់ប្រទេសគុយបា។
លេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Diaz Canel Bermudez ក៏បានចូលរួមក្នុងសកម្មភាពនេះផងដែរ។
អគ្គលេខាបក្ស
ប្រធានរដ្ឋលោក តូ ឡឹម បានវាយតម្លៃថា តំបន់នេះជាគំរូសេដ្ឋកិច្ចដ៏មានសក្ដានុពល
បង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគុយបាឱ្យឆ្លងកាត់ការលំបាក
និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានអះអាងថា
បក្ស រដ្ឋ និងវិនិយោគិនវៀតណាមមានបំណងរួមវិភាគទានជួយគុយបាក្នុងដំណាក់កាលកសាង
និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ជាមួយនឹងការវិនិយោគព្រមៗគ្នា ទំនើប
និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខ្ពស់ ZEDM នឹងនាំមកនូវឱកាសជាច្រើនដល់វិនិយោគិនបរទេសនិយាយរួមនិងវិនិយោគិន
វៀតណាមនិយាយដោយឡែកនៅគុយបា។
ក្នុងឱកាសនេះ
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាមនិងគុយបាបានធ្វើជាសាក្សីក្នុងពិធីប្រកាសផ្តល់អាជ្ញាប័ណ្ណវិនិយោគ
ដល់សហគ្រាសវៀត ណាមចំនួនពីរគឺក្រុមហ៊ុនភាគហ៊ុនវិនិយោគសកល Thai Binh និងក្រុមហ៊ុនជី ATG។
បន្ទាប់មក
នៅទីក្រុង Havana អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងភរិយាបានទៅសួរសុខទុក្ខ
និងពិភាក្សាជាមួយកម្មាភិបាលស្ថានទូត ព្រមទាំងតំណាងសហគមន៍វៀតណាមដែលកំពុងធ្វើការ
និងសិក្សានៅប្រទេសគុយបា។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធារដ្ឋ មានបំណងចង់ឲ្យជនវៀតណាម
ទោះបីរស់នៅទីណាក៏ដោយ ក៏តែងតែលើកតម្កើងប្រពៃណីជាតិ ស្មារតីសាមគ្គីភាព ភាពក្លាហាន និងបញ្ញា
សាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងជីវភាព
រួមចំណែករឹតចំណងមិត្តភាពពិសេសថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា
និងរួមវិភាគទានរួមក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម