• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកើនឡើង ២ កាំ ក្នុងសន្ទស្សន៍នវានុវត្តន៍សកល

ពិធីប្រកាសរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៤ (GII) ត្រូវបានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រៀបចំឡើងនាថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អង្គការកម្មសិទ្ធិបញ្ញាពិភពលោកចេញផ្សាយរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៤ (រូបថតអេក្រង់៖ qdnd.vn)

នៅក្នុងរបាយការណ៍ GII 2024 របស់ WIPO វៀតណាមត្រូវបាន WIPO ទទួលស្គាល់ថាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៨ ដែលមានប្រាក់ចំណូលមធ្យម ដោយមានចំណាត់ថ្នាក់ប្រសើរឡើងបំផុតចាប់តាំងពីឆ្នាំ ២០២៣ (រួមមានចិន ទួរគី ឥណ្ឌា វៀតណាម  ហ្វីលីពីន ឥណ្ឌូនេស៊ី អ៊ីរ៉ង់ និងម៉ារ៉ុក)។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣ ដែលមានកំណត់ត្រានៃការទទួលបានសមិទ្ធិផលលេចធ្លោបើប្រៀបធៀបទៅនឹងកម្រិតនៃការអភិវឌ្ឍក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា (រួមមានឥណ្ឌា ម៉ុលដាវី និងវៀតណាម)។ តាមនោះ ក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា វៀតណាមតែងតែទទួលបានលទ្ធផលច្នៃប្រឌិតខ្ពស់ជាងកម្រិតអភិវឌ្ឍន៍របស់ខ្លួន។

អញ្ជើញថ្លែងមតិតាមប្រព័ន្ធអនឡាញ់នៅព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជិញ បានចាត់ទុកថា វៀតណាមតែងតែផ្តោតការលើកទឹកចិត្តនវានុវត្តន៍ក្នុងគោលបំណងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងពិភពលោក ក៏ដូចជាក្នុងតំបន់ ហើយប្រឆាំងនឹងការច្នៃប្រឌិតដើម្បីបម្រើសង្គ្រាម បម្រើការប្រកួតប្រជែងមិនយុត្តិធម៌ និងជាពិសេសវាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនជុំវិញពិភពលោក។ ដូច្នេះហើយ សម្រាប់វៀតណាម ក្នុងដំណើរការនវានុវត្តន៍ ត្រូវយកប្រជាជនជាចំណុចកណ្តាល និងជាម្ចាស់កម្មវត្ថុ ហើយប្រជាជនត្រូវតែទទួលផលផ្លែផ្កានៃការច្នៃប្រឌិត។

នាយករដ្ឋមន្ត្រីលោកហ្វាមមិញជិញបានអំពាវនាវប្រទេសអ្នកមាន ប្រទេសអភិវឌ្ឍន៍ ប្រទេសជឿនលឿន និងប្រទេសដែលមានលក្ខខណ្ឌល្អប្រសើរ ជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសក្រីក្រ  ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់  ផ្ទេរបច្ចេកវិទ្យាទំនើប និងអភិបាលកិច្ចឆ្លាតវៃ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់បណ្តាអង្គការអន្តរជាតិ ក្នុងនោះមាន WIPO ក៏ដូចជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញដែលមកសហការ និងជួយវៀតណាមក្នុងដំណើរការជំរុញនវានុវត្តន៍ បម្រើការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

រីឯខ្លួនវិញ អគ្គនាយក WIPO លោក Darren Tang បានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលថ្មីៗនេះរបស់វៀតណាម ដោយវាយតម្លៃខ្ពស់លើការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋវៀតណាមចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា   នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top