• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបប្រជុំទ្វេភាគីនៅខាងក្រៅកិច្ច ប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០២២

ក្នុងឱកាសចូលរួមកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ២៩ នៅទីក្រុងបាងកក (ប្រទេសថៃ) នាថ្ងៃទី ១៧ និង ១៨ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានជំនួបប្រាស្រ័យ សំណេះសំណាលទ្វេភាគីជាច្រើនជាមួយថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិក APEC នានា។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅកិច្ចប្រជុំកំពូល APEC លើកទី ២៩ ឆ្នាំ២០២២។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ភាគីទាំងពីរ បានបញ្ជាក់ថា នឹងសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួប លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បាន ស្នើរឲ្យ ភាគីទាំងពីរអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ ជាពិសេសលើវិស័យសហប្រតិបត្តិការថ្មី ដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរ ឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលស្អាត និងសន្តិសុខអ៊ីនធឺណិត។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo មេដឹកនាំ ទាំងពីរបានបញ្ជាក់នូវការគោរពចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងកូរ៉េខាងត្បូង ក្នុងនោះ វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូដ៏សំខាន់ជួរមុខ ហើយកូរ៉េខាងត្បូងបន្តចាត់ទុក វៀតណាមជា ដៃគូស្នូលមួយរបស់កូរ៉េខាងត្បូង ក្នុងតំបន់។
មុននោះ នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese លោកនាយករដ្ឋមន្ត្រី Anthony បានបញ្ជាក់ថា អូស្ត្រាលី យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម; នឹងសម្របសម្រួលជាមួយវៀតណាមក្នុងការអបអរសាទរខួបលើកទី ៥០ នៃ ការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៣ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការអប់រំ ហើយពង្រីកតួនាទីរបស់សហគមន៍ជនវៀតណាម ដែលមានឋានៈកាន់តែខ្ពស់នៅក្នុងប្រទេសអូស្ត្រាលី។
នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron មេដឹកនាំ ទាំងពីរបានបញ្ជាក់នូវការគោរពចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង ដោយឈរលើមូលដ្ឋាននៃភាពស្អិតរមួតពិសេសពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្ស ដល់ ទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ ពាណិជ្ជ កម្មអង្ករ សន្តិសុខថាមពល ការពារជាតិ ហើយជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការ ជំនះគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ភាគីទាំងពីរ ចាត់ទុកថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ និងការអប់រំ - បណ្តុះបណ្តាល ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជា ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សមភាពយេនឌ័រ; ការដោះស្រាយបញ្ហាប្រឈមជាសាកលដូចជាសន្តិសុខស្បៀងអាហារ សន្តិសុខថាមពល និងសន្តិសុខអ៊ីនធឺណិត ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top