ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខុទ្ទការល័យប្រធានរដ្ឋវៀតណាម និងខុទ្ទកាល័យប្រធានាធិបតីម៉ុងហ្គោលី តាមនោះ រួមចំណែកជាក់ស្តែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងខុទ្ទកាល័យទាំងពីរ ក៏ដូចជាភាពជាដៃគូគ្រប់ជ្រុងជោយវៀតណាម - ម៉ុងហ្គោលីនាពេលខាងមុខ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយម៉ុងហ្គោលីលើគ្រប់វិស័យ ស្របតាមសមត្ថភាព និងតម្រូវការរបស់ភាគីទាំងពីរ ជាពិសេសនៅពេលភាគីទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យក្នុងឆ្នាំកន្លងមក។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តឱ្យបានឆាប់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារនៃកិច្ចប្រជុំអន្តររដ្ឋាភិបាល ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ ការពារជាតិ ការអប់រំ និងទំនាក់ទំនងរវាងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ និងផលប្រយោជន៍របស់ប្រទេសនីមួយៗ។
រីឯខ្លួនវិញ ប្រធានខុទ្ទកាល័យ Gombojav Zandanshatar បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។; សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ តាមនោះ បង្កើនទំនុកចិត្តផ្នែកនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕