ព័ត៌មាន
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ ចាប់ផ្តើមបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសជប៉ុន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង លោកជំទាវ ចាប់ផ្តើមបំពេញទស្សនកិច្ចថ្នាក់រដ្ឋ
នៅប្រទេសជប៉ុន (រូបថត៖TTXVN)
តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំប្រទេសជប៉ុន នារល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ បានអញ្ចើញ ទៅដល់ទីក្រុងតូក្យូ (ប្រទេសជប៉ុន) ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។
ប្រទេសជប៉ុន បានរៀបចំពិធិទទួលបដិសណ្ឋារកិច្ចយ៉ាងខ្ពង់ខ្ពស់បំផុតសំរាប់ លោក Tran Dai Quang និង លោកជំទាវ ដែលអញ្ជើញមកដល់ទីក្រុងតូក្យូ ។ អញ្ជើញទទួលបដិសណ្ឋារកិច្ចលោក Tran Dai Quang និង លោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ភាគី ជប៉ុន រួមមានវត្តមានរបស់ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក Kazuyuki Nakane និង ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសវៀតណាម លោក Kunio Umeda និងលោកជំទាវ រួមទាំងបណ្តាមន្ត្រីមក្រសួងការបរទេស ជប៉ុនទៀតផង។
បន្ទាប់ពីនោះ លោក Tran Dai Quang និង គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនាខេត្ត Gunma ដែលជាតំបន់ មានអាណិកជនវៀតណាមប្រមាណ ៣.០០០ នាក់ កំពុងសិក្សា និងធ្វើការនៅទីនេះដែរ។
គួរបញ្ជាក់ដែថា នាព្រឹកថ្ងៃទី៣០ ខែឧសភា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក Tran Dai Quang និងលោកជំទាវ នឹងប្រពឹ្រត្តទៅយ៉ាងមហោឡារឹត នៅព្រះបរមរាជវាំងនៃទីក្រុងតូក្យូ ក្រោមព្រះអធិបតីភាពរបស់ ព្រះមហាក្សត្រ ជប៉ុន Akihito៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម