ព័ត៌មាន
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai (VNA)
នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធ ក្រុមហ៊ុន Huyndai កូរ៉េខាត្បូង លោក Chung Eui-Sun។ ក្នុងជំនួប ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ វៀតណាមនឹងកែទម្រង់បែបបទរដ្ឋបាល កែលំអបរិយាកាសវិនិយោគ អាជីវកម្ម ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសបរទេស ក្នុងនោះមានសហគ្រាសកូរ៉េខាងត្បូង បើកទូលាយសកម្មភាពអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែងនៅវៀតណាម។ រីឯខ្លួនវិញ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន Hyundai លោក Chung Eui-Sun បានអះអាងនឹង បង្កើនកិច្ចសហប្រតិបត្តិការជាមួយ បណ្ដាដៃគូវៀតណាមបង្កើនកម្មវិធីបណ្តុះ បណ្ដាលនិងលើកកំពស់គុណភាពផលិតផល។ លោកក៏បានសន្យាវិនិយោគ ក្នុងរយៈពេលយូរអង្វែង ជំរុញការផ្ទេប្រគល់បច្ចេកវិទ្យា និងអនុវត្តភារកិច្ចសង្គម របស់សហគ្រាស ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម