ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួល​ជួបសន្ទនា​ជាមួយ​អនុប្រធាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Huyndai​


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Huyndai (VNA)

នារសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ​២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang​ បាន​ជួប​សន្ទនា​ជាមួយ​អនុប្រធាន​សម្ព័ន្ធ ក្រុមហ៊ុន Huyndai  កូរ៉េ​ខា​ត្បូង លោក Chung Eui-Sun។ ក្នុងជំនួប ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអះអាងថា៖ វៀតណាមនឹងកែទម្រង់បែបបទរដ្ឋបាល កែលំអ​បរិយាកាស​វិនិយោគ អាជីវកម្ម ត្រៀមខ្លួនជាស្រេច​បង្កលក្ខណៈ​ងាយស្រួល​សំរាប់​សហគ្រាស​បរទេស ក្នុង​នោះ​​មាន​សហគ្រាសកូ​រ៉េខាង​ត្បូង​ បើក​ទូលាយសកម្មភាព​អាជីវកម្ម ប្រកបដោយប្រ​សិទ្ធភាព​និងយូរអង្វែង​នៅវៀត​ណាម​។ រីឯខ្លួនវិញ អនុប្រធាន​សម្ព័ន្ធក្រុមហ៊ុន ​Hyundai លោក  Chung Eui-Sun បានអះអាង​នឹង បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ បណ្ដា​ដៃគូវៀតណាម​បង្កើនកម្ម​វិធីបណ្តុះ បណ្ដាលនិងលើកកំពស់គុណភាពផលិតផល។ លោកក៏បាន​​សន្យា​វិនិយោគ ​ក្នុងរយៈពេលយូរអង្វែង ជំរុញការ​ផ្ទេប្រគល់​បច្ចេកវិទ្យា​ និងអនុវត្តភារកិច្ចសង្គម របស់សហគ្រាស ផងដែរ​៕ 
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top