• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ៖ មនុស្សវ័យចាស់គឺជា​ព្រឹទ្ធាចារ្យដ៏​ថ្លៃថ្លារបស់ប្រជាជាតិ ហើយជាសរសរគ្រឹះនៃគ្រួសារ និងសង្គម

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា មនុស្សវ័យចាស់គឺជាព្រឹទ្ធាចារ្យរបស់ប្រជាជាតិ ជាសរសរគ្រឹះដ៏សំខាន់របស់ប្រទេសជាតិ ហើយជាសរសរសរទ្រូងដ៏សំខាន់របស់គ្រួសារ និងសង្គម។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងតំណាងជនវ័យចាស់វៀតណាម (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយមជ្ឈឹមសមាគមជន វ័យចាស់វៀតណាម និងតំណាងជនវ័យចាស់ ក្នុងឱកាសទិវាមនុស្សចាស់អន្តរជាតិ (១ តុលា) និងខែធ្វើសកម្មភាពដើម្បីមនុស្សវ័យចាស់។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា មនុស្សវ័យចាស់គឺជាព្រឹទ្ធាចារ្យរបស់ប្រជាជាតិ ជាសរសរគ្រឹះដ៏សំខាន់របស់ប្រទេសជាតិ ហើយជាសរសរសរទ្រូងដ៏សំខាន់របស់គ្រួសារ និងសង្គម។ ដូច្នេះហើយ ការថែទាំមនុស្សវ័យចាស់ វៀតណាមត្រូវបានយកចិត្តទុកដាក់ជាប្រចាំ និងអនុវត្តន៍ឲ្យបានល្អបំផុតនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ស្ដីពីការថែទាំមនុស្សវ័យចាស់។

 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយមជ្ឈឹមសមាគមជនវ័យចាស់វៀតណាម (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យសមាគមន៍មនុស្សវ័យចាស់គ្រប់ជាន់ថ្នាក់គប្បីធ្វើសកម្មភាពជាក់ស្ដែង និងប្រកបដោយសុវត្ថិភាពថែមទៀត ក្នុងការថែទាំមនុស្សវ័យចាស់។លើសពីនេះទៅទៀត ផ្នែកសុខាភិបាលគប្បីសិក្សាស្រាវជ្រាវ ដើម្បីដាក់ចេញដំណោះស្រាយបង្ការ និងព្យាបាលជំងឺគ្រប់ប្រភេទ ដើម្បីប្រជាជនវៀតណាមមានអាយុយឺនយូរ និងសុខភាពល្អបរិបូរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top