• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង៖ សហគមន៍ជនវៀតណាមនៅអេហ្ស៊ីបនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពទ្វេភាគី

នាយប់ថ្ងៃទី ៤ ខែសីហា (ម៉ោងក្នុងស្រុក) ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប លោកប្រធានរដ្ឋ លឿង គឿងនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសំណេះ សំណាលជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតនិង សហគមន៍ជនវៀតណាមនៅអេហ្ស៊ីប។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញ ជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាម និងបុគ្គលិកស្ថានទូត (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង ជឿ មានប្រសាសន៍ថា៖ “យើងនឹងមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីអេហ្ស៊ីបនិង ជួបសវនាការជាមួយនាយករដ្ឋមន្រ្តី; ប្រធានព្រឹទ្ធសភា សភាជាន់ទាប និងទីភ្នាក់ងារមួយចំនួនរបស់អេហ្ស៊ីប។ ចំណែកឯបញ្ហាទូទៅស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងបានកំណត់ថា នាពេលខាងមុខ ត្រូវតែមានភាពល្អប្រសើរជាងក្នុងទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាពជាង។ ក្នុងនោះមានការស្នើឱ្យប្រទេសមិត្តជួយគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ជនរួមជាតិដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង”។

លោកប្រធានរដ្ឋបានស្នើឱ្យស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបន្តយកចិត្តទុក ដាក់ និងបំពេញការងារឱ្យកាន់តែល្អប្រសើរសម្រាប់ជនវៀតណាមនៅបរទេស; បន្តផ្សព្វ ផ្សាយយ៉ាងសកម្ម និងអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់បក្ស បំផុសគំនិតសម្រាប់អាណិកជនវៀតណាមក្នុងមូលដ្ឋាន ចូលរួមកសាងប្រទេសកាន់តែអភិវឌ្ឍន៍និងសម្បូររុងរឿង។

នារសៀលម្សិលមិញផងដែរ លោកប្រធានរដ្ឋលឿង គឿង និងភរិយាបានអញ្ជើញទៅទស្សនាមហាសារមន្ទីរអេហ្ស៊ីប ដែលជាសំណង់វប្បធម៌ដ៏មហិមាបំផុតមួយរបស់អេហ្ស៊ីបក្នុងសតវត្សទី ២១។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់ស្គរសំរឹទ្ធ Ngoc Lu ដែលជានិមិត្តសញ្ញាវប្បធម៌សំខាន់របស់វៀតណាមជូនដល់មហាសារមន្ទីរអេហ្ស៊ីបផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top