លោកប្រធានរដ្ឋលឿង គឿងអញ្ជើញមានប្រសាសន៍ថា “ខេត្តត្រូវមានការយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំ និងការជួយឧបត្ថម្ភដល់អ្នកទទួលផលគោលនយោបាយ សួរសុខទុក្ខវីរៈអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនមានជំងឺ គ្រួសារយុទ្ធជនពលី អ្នកដែលមានគុណូការៈចំពោះបដិវត្តន៍ ពលករ កម្មករក្នុងស្ថានភាពលំបាក និងជនក្រីក្រ។ អនុវត្តន៍ល្អគោលនយោបាយ ចំពោះកងកម្លាំងប្រដាប់អាវុធ និងគ្រូសារកម្មាភិបាល។ ជាមួយគ្នានោះ រៀបចំការសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញកាតព្វកិច្ចក្នុងអំឡុងពេលបុណ្យតេតផងដែរ”។
| លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញប្រគល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារអ្នកទទួលផលប្រយោជន៍គោលនយោបាយ និងកម្មករដែលស្ថិតក្នុងស្ថានភាពលំបាកនៅខេត្តភូថក (រូបថត៖ VNA) |
ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីដ៏មានអត្ថន័យដល់គណៈ កម្មាធិការបក្ស អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានប្រគល់កញ្ចប់អំណោយចំនួន ៥០០ ដល់គ្រួសារក្រីក្រ និងកញ្ចប់អំណោយចំនួន ៥០០ ដល់កម្មករដែលស្ថិតក្នុងស្ថានភាពលំបាកផងដែរ។
នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់ទីបញ្ជាការដ្ឋានយោធាខេត្ត ភូថក ព្រមទាំងបានទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ២ និងកងពលធំលេខ ៣១៦៕









