• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang៖ ខិតខំប្រឹងប្រែង​អភិវឌ្ឍន៍ខេត្ត An Giang ឲ្យទទួលបាន​កំណើនស្មើរនឹងកម្រិត​ជាមធ្យមនៃប្រទេស​ទាំងមូល


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបធ្វើការ

 នាថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងក្រុម ការងារ​មជ្ឈឹម​បាន​អញ្ជើញ​ទៅបំពេញទស្សន​កិច្ច​និងជួបធ្វើការជាមួយ​បក្ស​ភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិខេត្ត​ An Giang ភាគ​ខាងត្បូង​​វៀ​តណាម។
 
ជួបធ្វើការ​ជាមួយបក្សភាគខេត្ត An ​Giang លោក Tran Dai Quang បានស្នើ ឲ្យខេត្ត An​ Giang ចលនានិង​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាពនូវប្រភពកម្លាំង​ នៅក្នុងនិងក្រៅតំប​ន់ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ឲ្យបាន​លឿន​និង​ប្រកបដោយ ចីរភាព ព្រមទាំងផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមណ្ឌល ឧស្សាហកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធគមនាគមន៍ និងការកសាងជនបទថ្មីផងដែរ។ រួមជាមួយគ្នានោះ ខេត្ត An Giang ចាំបាច់​ត្រូវ​ផ្លាស់​ប្ដូរថ្មីរូបសណ្ឋានកំណើនលើ វិស័យកសិកម្ម ជំរុញការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងវិស័យកសិកម្ម មានគោល​ នយោបាយលើកទឹកចិត្តគាំ​ទ្រសហគ្រាសដែលបណ្ដាក់ទុន​ចូលមកវិស័យរក្សា កែ​ច្នៃក​សិផល ជាដើម។
 
លោក​ប្រធានរដ្ឋ ក៏ស្នើឲ្យខេត្ត An Giang បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាព​នូវ​គោល​នយោបាយ​នាំទេស​ចរណ៍​ក្លាយ​ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ បង្កើតបរិយាកាសទេសចរណ៍ដ៏ស្អាតស្អំ រួសរាយរាក់ទាក់​​គួរ​ឲ្យ​ទាក់​ទាញ​ចំពោះ​ ភ្ញៀវទេសចរ។
 
ទន្ទឹមនឹងនោះ ​ខេត្ត An Giang ក៏ត្រូវផ្តោតសំខាន់ទៅលើការកសាងកង កម្លាំងប្រដាប់​អាវុធ​ឲ្យបាន​រឹង​មាំ​លើ​គ្រប់​​​វិស័យ អនុវត្តន៍ល្អការងារការពារអធិប តេយ្យភាព សន្តិសុខព្រំដែនជាតិ ព្រម​ទាំង​លើក​ស្ទួយ​ប្រសិទ្ធភាព​នៃ​​សកម្ម​ភាព កិច្ចការបរទេសជាមួយខេត្តក្រុងនានានៃប្រទេសដែលមានខ្សែព្រំដែនរួម រួម ចំណែក​កសាង​ខ្សែ​ព្រំ​ដែន​ដោ​យសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបតិ្តការ និងអភិវឌ្ឍន៍ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top