ព័ត៌មាន
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញសាកសួរសុខទុក្ខជូនពរបុណ្យតេតចំពោះបញ្ញាវ័ន្តគំរូនៃរដ្ឋធានីហាណូយ
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតចំពោះសាស្ត្រាចារ្យ វីរជនពលកម្ម Vu Khieu (រូបថត៖TTXVN)
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក២០១៧ជិតមកដល់ ហើយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ (ថ្ងៃទី២៩ ខែទី១២ តាមច័ន្ទគតិ) ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅផ្ទះសាស្ត្រាចារ្យ វីរជនពលកម្មលោក Vu Khieu សាស្ត្រាចារ្យ គ្រូបង្រៀនប្រជាជន លោក Ha Minh Duc និងសិល្បការិនីប្រជាជនលោកស្រី Tran Thu Ha។នៅបណ្ដាជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា បញ្ហាវ័ន្តទាំងអស់គ្នាពោលខាង លើបន្តរួមចំណែកកម្លាំងកាយចិត្ត ចំណេះដឹងទៅក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម