ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយលោក Yu Zhengsheng
ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។ (រូបថតៈ TTXVN)
នៅក្នុងជំនួបនេះ លោក Tran Dai Quang បានវាយសម្លៃខ្ពស់ចំពោះរាល់ការរួមចំណែករបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងបុគ្គលលោកប្រធាន Yu Zhengsheng សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ ព្រម ទាំងសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរខិតខំប្រឹងប្រែងអនុវត្តជាក់ ស្តែងរាល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់។
រីឯលោក Yu Zhengsheng បានអះអាងថា សភាប្រឹក្សានយោបាយប្រជាជនចិនយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយរណសិរ្សមាតុភូមិវៀតណាម រួមចំណែកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នាំទំនាក់ទំនងរវាងប្រទេស ទាំងពីរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោកTran Dai Quang បានអញ្ជើញទទួល ជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Liu Yunshan (រូបថតៈ TTXVN)
ក៏នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយ ប្រធានគណៈកម្មាធិការអនិច្រ្តៃយ៍នៃសភាប្រជាជន ចិន លោក Zhang Dejiang។ នៅទីនេះ លោក Tran Dai Quang បានស្នើឲ្យថ្នាក់ដឹក នាំនៃបក្សទាំងពីរ រដ្ឋទាំងពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ជាពិសេសបើកទូលាយកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍រួម សមស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ភាគីនីមួយៗ។
រីឯលោក Zhang Dejiang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនចិនជានិច្ចកាល មានបំណងបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាមដោយឥតឈប់ឈរ រួមចំណែកបង្កើនការជឿទុកចិត្តនយោបាយនិងមនោសញ្ចេត នាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
មុននោះ នាព្រឹកថ្ងៃទី១២ឧសភា នៅទីក្រុងប៉េកាំង លោកTran Dai Quang បានអញ្ជើញទទួលជួបជាមួយសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈឹមបក្សកម្មុយនិស្តចិន លោក Liu Yunshan ផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម