• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន


ប្រធានរដ្ឋជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក​ Tran Dai Quang បាន​ជួប​សន្ទនាជាមួយលោក Yoshihiko Nakagaki អនុប្រធានក្រុម​ប្រឹក្សា​ជំរុញកិច្ចការបរទេសប្រជាជនជប៉ុន និងជា​ប្រធានគណៈ​កម្មាធិការវប្បធម៌ ​សេដ្ឋ​កិច្ច​ជប៉ុន-វៀតណាម (FEC) ដែលកំពុងបំពេញទស្សន​កិច្ច​នៅ​វៀត​ណាម​។ នៅទីនេះ​ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្ដែង​គោលបំនងថា៖ បណ្ដាអង្គភាព​អាជីវកម្មជប៉ុនបង្កើនវិនិយោគនៅវៀតណាម។ ​ប្រធានរដ្ឋក៏បានអះអាងថា៖ វៀតណាម​នឹងប្តេជ្ញាចិត្តបន្តខំប្រឹងប្រែងបង្កលក្ខណះងាយស្រួលបរិយាកាសវិនិយោគ អាជីវកម្ម​ស្ថិរភាព និងបើកទូលាយថែមទៀតសំរាប់វិនិយោគិបរទេស​ ដែល​ក្នុងនោះមានអង្គ​ភាពអាជីវកម្មជប៉ុន វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ 

រីឯ លោក Yoshihiko Nakagaki មានគោលបំណងថា៖ នាពេលខាងមុខ​នេះបន្ត​ទទួល​បានការជួយឧបត្ថម្ភ សហប្រតិបត្តិការ​ពីរដ្ឋាភិបាល ​និងរដ្ឋវៀតណាម ​ដើម្បីអង្គ​ភាព​អាជីវ​កម្មជប៉ុន​វិនិយោគនៅវៀតណាមក្នុងវិស័យនា​នា​ដូចជា៖ ឧស្សាហកម្ម​ឧបត្ថម្ភថាមពល ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាម
នោះ​ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ​អោយកាន់តែអភិវឌ្ឍន៍​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top