
ប្រធានរដ្ឋជួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន
នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយលោក Yoshihiko Nakagaki អនុប្រធានក្រុមប្រឹក្សាជំរុញកិច្ចការបរទេសប្រជាជនជប៉ុន និងជាប្រធានគណៈកម្មាធិការវប្បធម៌ សេដ្ឋកិច្ចជប៉ុន-វៀតណាម (FEC) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្ដែងគោលបំនងថា៖ បណ្ដាអង្គភាពអាជីវកម្មជប៉ុនបង្កើនវិនិយោគនៅវៀតណាម។ ប្រធានរដ្ឋក៏បានអះអាងថា៖ វៀតណាមនឹងប្តេជ្ញាចិត្តបន្តខំប្រឹងប្រែងបង្កលក្ខណះងាយស្រួលបរិយាកាសវិនិយោគ អាជីវកម្មស្ថិរភាព និងបើកទូលាយថែមទៀតសំរាប់វិនិយោគិបរទេស ដែលក្នុងនោះមានអង្គភាពអាជីវកម្មជប៉ុន វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
រីឯ លោក Yoshihiko Nakagaki មានគោលបំណងថា៖ នាពេលខាងមុខនេះបន្តទទួលបានការជួយឧបត្ថម្ភ សហប្រតិបត្តិការពីរដ្ឋាភិបាល និងរដ្ឋវៀតណាម ដើម្បីអង្គភាពអាជីវកម្មជប៉ុនវិនិយោគនៅវៀតណាមក្នុងវិស័យនានាដូចជា៖ ឧស្សាហកម្មឧបត្ថម្ភថាមពល វិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផ្ទេរប្តូរវិទ្យាសាស្ត្រ បច្ចេកវិទ្យា តាម
នោះជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម