• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋចិនលោក Xi Jinping ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងប៉េកាំង

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃទី៣ ខែកុម្ភៈ បានជួបសន្ទនាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំសម្រាប់ជំនួបទល់មុខគ្នា រវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៤ ខែកុម្ភៈ។
 

រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ជួបសន្ទនានៅទីក្រុងប៉េកាំង។ (ប្រភព៖ ក្រសួងការបរទេសចិន)


ថ្លែងមតិក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ លើកកំពស់សមភាពអន្តរជាតិ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។ លោកបានអំពាវនាវឱ្យភាគីទាំងពីរ កសាងការស្រុះចិត្តគំនិតគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ធានាឱ្យមានការដោះប្តូរពាណិជ្ជកម្មនិងការជួបប្រាស្រ័យប្រជាជនធម្មតា ក៏ដូចជាលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Lavrov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន មិនរងឥទ្ធិពលដោយកត្តានយោបាយណាមួយ និងមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ។

តាមផែនការ ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបពិភាក្សាទល់មុខគ្នា មុនពេលចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំងនៅយប់ថ្ងៃទី ៤ ខែកុម្ភៈ។ នេះជាជំនួបដំបូងរវាងមេដឹកនាំទាំងពីររូប ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top