អញ្ជើញថ្លែងមតិក្នុងពិធីនេះ
ប្រធានរដ្ឋ លោក លឿង គឿង បានរំលឹកឡើងវិញនូវដំណើរ ៨០
ឆ្នាំនៃបដិវត្តន៍វៀតណាមចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥; ហើយលោកបានបញ្ជាក់ថា រាល់ជ័យជំនះរបស់ប្រទេសជាតិ
គឺផ្តើមចេញពីកម្លាំងនៃសាមគ្គីភាព ឯកភាពជាតិ និងការលះបង់ដោយឥតឈប់ឈររបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស។
លោកប្រធានរដ្ឋបានមានប្រសាសន៍ថា
ឈានចូលយុគសម័យថ្មី ប្រឈមមុខនឹងកាលានុវត្តភាព ឱកាសល្អ ប៉ុន្តែពោរពេញដោយបញ្ហាប្រឈម
គឺត្រូវជំរុញ ពង្រីកឲ្យបានខ្លាំងក្លានូវស្មារតីស្នេហាជាតិ ភាពវៃឆ្លាត និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រទេសជាតិទាំងមូល
បន្តលើកតម្កើងតួនាទីដ៏ធំធេងរបស់វណ្ណៈកម្មករ កសិករ បញ្ញវន្ត ប្រជាជនគ្រប់ជាតិសាសន៍
សាសនា ពាណិជ្ជករ និងជនវៀតណាមនៅក្រៅប្រទេស
ក្នុងបុព្វហេតុកសាងប្រទេសប្រកបដោយសម្បូររុងរឿង អរិយធម៌និងសុភមង្គល។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ
និងរណសិរ្សមាតុភូមិវៀតណាមបានជូនអំណោយដល់គណៈប្រតិភូ ដើម្បីទទួលស្គាល់
និងលើកទឹកចិត្តគំរូឆ្នើម ដែលបានរួមចំណែកកសាងផែនមហាសាមគ្គីជនជាតិទាំងមូល៕