• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc៖ វៀតណាមលើកទឹកចិត្តការវិនិយោគសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព

ដោយលើកទឹកចិត្តធុរកិច្ចសិង្ហបុរីបន្តវិនិយោគនិងពង្រីកការវិនិយោគនៅវៀតណាម លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ជំរុញការវិនិយោគគឺជាអាទិភាពរបស់វៀតណាមនាពេលខាងមុខ; ជាពិសេសថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយចីរភាព។
  ប្រធានរដ្ឋលោក Nguyen Xuan Phuc បានទទួលជួបលោក Loh Chin Hua អគ្គនាយកក្រុមហ៊ុន Keppel Group (រូបថត៖ Thong Nhat/TTXVN)  

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំសាជីវកម្មនាំមុខគេមួយចំនួនរបស់សិង្ហបុរីក្នុងវិស័យថាមពលនិងការអភិវឌ្ឍន៍ទីក្រុង  វិស័យអចលនវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហ៍កម្ម។ ដោយលើកទឹកចិត្តធុរកិច្ចសិង្ហបុរីបន្តវិនិយោគនិងពង្រីកការវិនិយោគនៅវៀតណាម លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ជំរុញការវិនិយោគគឺជាអាទិភាពរបស់វៀតណាមនាពេលខាងមុខ; ជាពិសេសថាមពលស្អាតនិងការអភិវឌ្ឍប្រកបដោយចីរភាព។

ទទួលជួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Sembcorp Industries របស់សិង្ហបុរី ដែលជាអង្គភាពអនុវត្តន៍គម្រោងតំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ចំនួន ១០ ក្នុងតំបន់ចំនួន ៧ ក្នុងប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគសរុប ១៥,៤ ពាន់លានដុល្លារអាមេរិក។ ប្រធានរដ្ឋ Nguyen Xuan ចង់ឱ្យ Sembcorp ពង្រីកគំរូ VSIP នៅតាមមូលដ្ឋានផ្សេងទៀតរបស់វៀតណាមដូចជា Quang Tri, Quang Nam។ ទន្ទឹមនឹងនោះលោកបានអះអាងថា ភាគីវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ក្រុមហ៊ុន Sembcorp ដើម្បីធ្វើការវិនិយោគនៅវៀតណាមប្រកបដោយជោគជ័យ។

ទទួលនាយកប្រតិបត្តិក្រុមហ៊ុន Kappel Group លោក Loh Chin Hua លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើក្រុមហ៊ុនពង្រីកការវិនិយោគនៅវៀតណាមលើវិស័យវិនិយោគថាមពលកកើតឡើងវិញ ថាម ពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងឆ្លាតវៃ។

ជួបជាមួយប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) លោក Lim Ming Yan ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការជំរុញការវិនិយោគគឺជាអាទិភាពរបស់វៀតណាមនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើថា សហព័ន្ធធុរកិច្ចសិង្ហបុរីបន្តជាស្ពានសម្រាប់ជំរុញសហគ្រាសសិង្ហបុរីមកបណ្តាក់ទុននៅវៀតណាម រួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកំពស់ថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top