• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ការបូកសរុបត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ហ្មត់ចត់ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជិតស្និទ្ធនឹងមុខងារ ភារកិច្ចរបស់ ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពនីមួយៗ។

 

  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំគម្រោង អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)  

នាថ្ងៃទី ១៨ មិនា ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំអភិវឌ្ឍន៍គម្រោង “បូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី” ប្រធានរដ្ឋ លោក Nguyen Xuan Phuc, ប្រធានគណៈកម្មាធិការដឹកនាំការបង្កើតគម្រោងបានសង្កត់ធ្ងន់ ថា ការបូកសរុបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី៨ នីតិកាលទី១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មីមានសារៈ សំខាន់ណាស់។ ហេតុដូច្នេះ គម្រោងដែលបានដាក់ជូនគណៈកម្មាធិការមជ្ឈិមត្រូវធ្វើការវាយតម្លៃយ៉ាងទូលំទូលាយនូវលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត កំណត់ទិសដៅ គោលដៅ និងដំណោះស្រាយដើម្បីការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ការបូកសរុបត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ ហ្មត់ចត់  ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជិតស្និទ្ធនឹងមុខងារ ភារកិច្ចរបស់ ក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គភាពនីមួយៗ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រូវបំពេញជាបន្ទាន់នូវ បទប្បញ្ញត្តិ  ការងាររបស់គណៈកម្មាធិការដឹកនាំ ក្រុមចងក្រង់និងផែនការសកម្មភាពរបស់គណៈកម្មាធិការដឹកនាំ ហើយដាក់ជូនប្រធានរដ្ឋដើម្បីចុះហត្ថលេខា និងផ្សព្វផ្សាយជាសាធារណៈ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top