• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ Nguyen Xuan Phuc៖ ឱកាសវិនិយោគនៅវៀតណាមគឺបើកចំហណាស់

បន្តកម្មវិធីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីក្រុង សេអ៊ូល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និងក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho។ (រូបថត៖ VNA)  

ថ្លែងមតិនៅទី នេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ វៀត ណាមកំពុងរក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ចបានងើបឡើងវិញយ៉ាង ល្អក្រោយពីជំងឺរាតត្បាត Covid-១៩។ ដោយមានការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជំនាន់ថ្មីជាច្រើន បរិយាកាសវិនិយោគ អាជីវកម្មអំណោយផល ឱកាសវិនិ យោគនៅវៀតណាមគឺបើកចំហណាស់។ លោកប្រធានរដ្ឋបានស្នើឲ្យសហគ្រាសកូរ៉េ ខាងត្បូងវិនិយោគនៅវៀតណាមក្នុងវិស័យសេដ្ឋកិច្ចឌីជីថល កំណើនបៃតង ការ អភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្ពោះទៅរកការធ្វើសមាហរណ កម្មកាន់តែស៊ីជម្រៅ និងការចូលរួមប្រកបដោយប្រសិទ្ធភាពថែមទៀតនៅក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់សកល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

វៀតណាម និងកូរ៉េខាងត្បូងមានសក្តានុពល និងឱកាសជាច្រើនដើម្បីអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា ស្របតាមចលនានៃបដិវត្តន៍ឧស្សាហកម្មសកលលើកទី៤ ក្នុងវិស័យ សេដ្ឋកិច្ចឌីជីថល កំណើនបៃតងជាមួយនឹងថាមពលកកើតឡើងវិញ ថាមពលថ្មី; ទិន្នន័យធំ បញ្ញាសិប្បនិម្មិត; ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន ជាដើម។ កិច្ចសហប្រតិ បត្តិការទាំងអស់គឺដើម្បីការតភ្ជាប់រវាងប្រជាជាតិទាំងពីរ ប្រទេសទាំងពីរកាន់តែរឹងមាំ ស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរ ភាព វិបុលភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក

ថ្លែងមតិក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងផែនការ និង ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho បានចាត់ទុកថា ប្រទេសទាំងពីរ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាសន្តិសុខសេដ្ឋ កិច្ចក៏ដូចជា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top