• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមខិតខំដើម្បីធានាអាហារូបត្ថម្ភសម្រាប់កុមារ

នាព្រឹកថ្ងៃទី១៦ ខែតុលា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលបានសហការជាមួយមូលនិធិកុមារនៃអង្គការ​សហប្រជាជាតិ​ (UNICEF) ដើម្បីប្រកាសនូវរបាយការណ៍ស្តីពីស្ថានភាពកុមារសកលឆ្នាំ ២០១៩ - ក្របខ័ណ្ឌនៃសកម្មភាពកែលម្អអាហារូបត្ថម្ភមាតានិងការអនុវត្តរបបអាហារបំពេញបន្ថែមអាហារដល់កុមារនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងតំណាងអង្គការ UNESCO បានចុះហត្ថលេខាលើការប្តេជ្ញាចិត្តគាំទ្រការកែលម្អអាហារូបត្ថម្ភសម្រាប់មាតានិងកុមារនៅប្រទេសវៀតណាម (រូបថត៖ Chinhphu.vn )

របាយការណ៍ស្តីពីស្ថានភាពរបស់កុមារលើពិភពលោកឆ្នាំ ២០១៩ ដែលមានប្រធានបទ “កុមារ ចំណីអាហារនិងអាហារូបត្ថម្ភ” បានវាយតម្លៃយ៉ាងទូលំទូលាយ អំពីស្ថាន ភាពកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងសតវត្សរ៍ទី ២១ ក្នុងគ្រប់ទម្រង់ទាំងអស់ដោយពិពណ៌នាអំពីបន្ទុកនៃកង្វះអាហារូបត្ថម្ភចំនួន ៣ បែបគឺកង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាន បង្គប់នូវកង្វះមីក្រូសារជាតិចាំបាច់និងការលើសទម្ងន់។

លោកស្រី Rana Flower អ្នកតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា ទោះ​បី​វៀតណាម​មានវឌ្ឍនភាពក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ នៅក្នុងទសវត្សកន្លងមកក៏ដោយ ក៏កង្វះអាហារូបត្ថម្ភនៅតែស្ថិតក្នុងកម្រិតខ្ពស់ផងដែរ។

“នៅពេលដែលយើងឈានចូលទសវត្សទី ៣ នៃសតវត្សរ៍ទី ២១ យើងត្រូវលើកតម្កើងនូវសមិទ្ធិផលដែលសម្រេចបានក្នុងវិស័យអាហារូបត្ថម្ភ ប៉ុន្តែ ជាមួយគ្នានោះ  យើងត្រូវស្គាល់ពីបញ្ហាកំហិតនិងបញ្ហាប្រឈមថ្មីៗ។ ខ្ញុំគិតថានៅក្នុងសម័យកាលបច្ចុប្បន្ន យើងអាចកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភនៅវៀតណាម ក៏ដូចជាកាត់បន្ថយអត្រានៃការលើសទម្ងន់និងធាត់ផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Rana Flower។

អញ្ជើញថ្លែងនៅឯកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រសាសន៍ថា ចាប់ពីខែមករា ឆ្នាំ ២០១៤ វៀតណាមបានចូលរួមចលនារបស់អង្គការសហប្រជាជាតិស្តីពីការលើកកម្ពស់អាហារូបត្ថម្ភពិភពលោក​នៃអង្គការសហប្រជាជាតិ។ ថ្មីៗនេះ រដ្ឋាភិបាលវៀតណាមក៏បានឯកភាពជាមួយ UNICEF ជាមួយនឹងការងារអាទិភាពចំនួនពីរ ក្នុងនោះមានបញ្ហាអាហារូបត្ថម្ភសម្រាប់កុមារ ជាពិសេសគឺការអាទិភាពសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ភ្នំភាគខាងជើងនិងតំបន់ Tay Nguyen។  រដ្ឋាភិបាលវៀតណាមក៏​បាន​ចេញផ្សាយនូវយុទ្ធសាស្ត្រជាតិស្តីពីអាហារូបត្ថម្ភសម្រាប់ដំណាក់កាល ២០១១-២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធរួមទាំងមូលនិធិកុមារនៃអង្គការសហប្រជាជាតិបានចុះហត្ថលេខាជានិមិត្តរូបនៃសេចក្តីថ្លែងការណ៍រួមដោយប្តេជ្ញាចិត្ត គាំទ្រការកែលំអអាហារូបត្ថម្ភរបស់មាតានិងការបំបៅបំពេញបន្ថែមអាហារនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top