រុស្ស៊ីកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើសត្វ ហើយអាចឈានដល់ការធ្វើតេស្តលើមនុស្សនាពេលអនាគត
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី៤ ខែមេសា ថានាបច្ចុប្បន្ន ប្រទេសនេះកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុស SAR-Cov-2 លើសត្វ ហើយអាចឈានដល់ការធ្វើតេស្តលើមនុស្សនាពេលអនាគត។
យោងតាមនាយកមជ្ឈមណ្ឌលវិទ្យា សាស្ត្រវីរុសសាស្ត្រ "Vektor" លោក Rinat Maksyutov បានអោយដឹងថា គំរូថ្នាំវ៉ាក់សាំងប្រឆាំងនឹងវីរុស SAR-Cov-2 កំពុងត្រូវបានធ្វើតេស្តលើសត្វកណ្តុរ សត្វកញ្ជ្រោង ជាដើម នឹងត្រូវបញ្ចប់នៅនាចុងខែមេ សាខាងមុខនេះហើយនឹងធ្វើតេស្តលើមនុស្សនាផ្តើមខែមិថុនាផងដែរ។
ប្រមុខស្ថានប័នគ្រប់គ្រងនិងការពារអតិថិជនរបស់រុស្ស៊ី លោកស្រី Anna Popova ក៏បានក្រើនរំលឹកថានេះគឺជាដំណាក់កាលពិបាកនិងចំណាយរយៈពេលមិនតិចទេ ហើយលោកស្រីក៏មានផែនការធ្វើតេស្តលើអ្នកស្ម័គ្រចិត្ត ប៉ុន្តែឥឡូវនេះស្ថាប័ននេះកំពុងធ្វើការលើវិធីសាស្រ្តដដែលជាមុនសិន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម