តាមនោះ រយៈពេល ៥ថ្ងៃឈប់សម្រាកក្នុងឱកាសទី ៣០ មេសាឆ្នាំនេះក៏បានគូសសញ្ញាសម្គាល់មួយ ដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនបំផុត ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩មក ដោយទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១០,៥ លាននាក់ កើនឡើងជាង ៣១% ប់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមនាយកដ្ឋានទេសចរណ៍ជាតិ គោលដៅទេសចរណ៍សំខាន់ៗភាគច្រើននៅទូទាំងប្រទេសបានកត់ត្រានូវសញ្ញាវិជ្ជមានជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរន៍ពី ៥០ ទៅ ១០០% បើបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីក្រុងហូជីមិញ បានប្រព្រឹត្តទៅមហាពិធីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) ដោយទាក់ទាញភ្ញៀវទេសចរជាង ៣ លាននាក់។ ខេត្តនិងក្រុងផ្សេងទៀតក៏បានស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងច្រើនលើសលប់ចំនួនជាង ១ លាននាក់ រួមមានខេត្ត Thanh Hoa (១,៦ លាននាក់) ខេត្ត Quang Ninh (១,១ លាននាក់) និងខេត្ត Khanh Hoa (១ លាននាក់)។
ទាក់ទងនឹងប្រាក់ចំណូលទេសចរណ៍វិញ ទីក្រុងហូជីមិញនៅតែឈានមុខគេនៅទូទាំងប្រទេស ដោយទទួលប្រាក់ចំណូលជាង ១៥.៧០០ ពាន់លានដុង (ប្រហែល ៥៨០ លានដុល្លារអាមេរិក) ខណៈដែលខេត្ត Thanh Hoa ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងប្រាក់ចំណូលជិត ៤.២០០ ពាន់លានដុង (ជាង ១៦០ លានដុល្លារ)៕