• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជាច្រើនគ្រោងនឹងជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ង់

បណ្តាប្រទេសនៅអាហ្រ្វិកខាងកើតកំពុងធ្វើការស្ថិតិចំនួនពលរដ្ឋរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត គឺត្រូវជម្លៀសប្រជាពលរដ្ឋចេញ ដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

បច្ចុប្បន្ននេះ ប្រទេសកេនយ៉ា អ៊ូហ្គង់ដា និងរវ៉ាន់ដា បានអំពាវនាវឱ្យពលរដ្ឋក្នុងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ផ្តល់ព័ត៌មានទំនាក់ទំនង និងរក្សាទំនាក់ទំនងជាមួយបេសកកម្មការទូតរបស់ពួកគេ។ រដ្ឋាភិបាលអ៊ូហ្គង់ដាបាននិយាយថា ខ្លួនកំពុងសម្របសម្រួលយ៉ាងសកម្មក្នុងការជម្លៀសប្រជាជនអ៊ូហ្គង់ដាដែលជាប់គាំងទាំងក្នុងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ តាមរយៈប្រទេសជិតខាង ដូចជាតួកគី អាស៊ែបៃហ្សង់និងហ្ស៊កដានី។

រដ្ឋាភិបាលកេនយ៉ាក៏បានចេញសេចក្តីណែនាំសម្រាប់ពលរដ្ឋរបស់ខ្លួនដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយស្នើឱ្យពួកគេធ្វើតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចែករំលែកព័ត៌មានទំនាក់ទំនងក្នុងករណីមានការជម្លៀសចេញ។ ប្រជាជនកេនយ៉ាត្រូវបានណែនាំឱ្យជៀសវាងសកម្មភាពដែលមិនចាំបាច់ និងរៀបចំឯកសារធ្វើដំណើរក្នុងករណីមានការចាកចេញជាបន្ទាន់ ឬការជម្លៀសចេញ។

ម្សិលមិញ (១៩ មិថុនា) រដ្ឋមន្ត្រី ងរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា ប្រទេសអ៊ីតាលីនឹងរក្សាស្ថានទូតរបស់ខ្លួនទាំងនៅទីក្រុង Tehran និង Tel Aviv ចំពេលមានជម្លោះដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top