ក្នុងនាមជាអតីតយុទ្ធជនម្នាក់ដែលបានចូលរួមដោយផ្ទាល់នៅក្នុងការតស៊ូដណ្ដើមឯករាជ្យ លោកស្រី Tran Thi Bich Hoi ( អាយុ ៦៨ ឆ្នាំ) បានចែករំលែកថា៖ «ថ្ងៃនេះ នៅពេលបានឃើញអដ្ឋិធាតុរបស់បណ្តាយុទ្ធជនពលីត្រូវបាននាំយកមកវិញ ខ្ញុំទាំងមានចិត្តសប្បាយរីករាយ ទាំងមានក្តីរំភើបយ៉ាងខ្លាំង។ រំភើបដោយសារតែសមមិត្តទាំងអស់បានពលីជីវិតដើម្បីប្រជាជន និងដើម្បីប្រទេសជាតិ។ ខ្ញុំមានសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំសមមិត្តទាំងឡាយជានិច្ច»។
លោកស្រី Do Thi Thanh Huong ប្រជាជននៅទីក្រុងហូជីមិញម្នាក់ បានឱ្យដឹងថា៖ «ចាប់តាំងពីមានដំណឹងថា នៅទីនេះបានរកឃើញអដ្ឋិធាតុយុទ្ធជនពលី គឺយើងខ្ញុំបានមកអុជធូបហើយ។ យើងសង្ឃឹមថា នឹងអាចនាំលោកពូ អ្នកមីង ទាំងអស់វិលត្រឡប់មកនិងក្រុមគ្រួសារវិញក្នុងពេលឆាប់ៗ។ ជារៀងរាល់ថ្ងៃ យើងតែងតែតាមដានរាល់ព័ត៌មានអំពីសកម្មភាពស្វែងរក ដើម្បីមើលថា តើបាននាំយុទ្ធជនពលីប៉ុន្មានរូបបន្ថែមទៀតត្រឡប់មកវិញ»។
ដើមធូបនីមួយៗដែលត្រូវបានអុជនៅថ្ងៃនេះ មិនត្រឹមតែជាពាក្យជូនដំណើរអ្នកដែលបានលាចាកលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបន្តប្រពៃណីសិលធម៌ «ផឹកទឹកនឹកដល់ប្រភពដើម» របស់ប្រជាជាតិ ដោយរំលឹកដល់ជំនាន់ក្រោយអំពីតម្លៃនៃសន្តិភាពថ្ងៃនេះ ដែលត្រូវប្តូរយកដោយសាច់ស្រស់ឈាមស្រស់របស់បណ្តាវីរយុទ្ធជនពលី៕




