• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្សនឹងជ្រើសរើសជួរថ្នាក់ដឹកនាំដែលមានគុណធម៌ ទេពកោសល្យ ការលះបង់ និងសមត្ថភាពគ្រប់គ្រាន់

តាមរយៈមធ្យោបាយសារព័ត៌មានសាធារណៈ លោក Nguyen Thanh Duyen នៅសង្កាត់ ឡុងចូវ និងលោក Le Thanh An នៅឃុំ ឡុងហូ ខេត្ត វិញឡុង សុទ្ធតែជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងជ្រើសរើសជួរថ្នាក់ដឹកនាំដែលមានការលះបង់ ទេពកោសល្យ និងគុណធម៌គ្រប់គ្រាន់ ឲ្យចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស។
ផ្លូវនានាក្នុងខេត្តវិញឡុងត្រូវបានតុបតែងលម្អដោយទង់ជាតិនិងផ្កាដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤របស់បក្ស។ (រូបថត៖ VOV)

ហើយបន្ទាប់ពីមហាសន្និបាតបិទបញ្ចប់ គោលជំហរ និងការសម្រេចចិត្តសំខាន់ៗដែលត្រូវបានអនុម័ត នឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ តាមនោះបង្កើតការផ្លាស់ប្តូរច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនជាបណ្ដើរៗ។

“ប្រជាជនយើងក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានព័ត៌មានជាប្រចាំអំពីសកម្មភាពនៃមហាសន្និបាត។ យើងយល់ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាពិសេសក្នុងបរិបទនៃការរៀបចំឡើងវិញ និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច បើកចេញចំណុចរបត់ដ៏សំខាន់មួយ ចាប់ផ្តើមយុគសម័យថ្មីមួយ ដែលជាយុគសម័យស្ទុះឈានទៅមុខ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនមិនត្រឹមតែចង់ឱ្យមហាសន្និបាតទទួលបានជោគជ័យប៉ុណ្ណោះទេ ថែមទាំងចង់ឲ្យមានជួរកម្មាភិបាលដែលពិតជាមានការលះបង់ និងស្មារតីក្លៀវក្លា ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍នៅក្នុងសម័យកាលថ្មីនេះទៀតផង”។

“យុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ រួមមានយុទ្ធសាស្ត្រល្អៗ និងលេចធ្លោមួយចំនួន។ ខ្ញុំឃើញថា មានទិសដៅថ្មីៗជាច្រើន ដែលបង្ហាញពីការប្ដេជ្ញាចិត្តដ៏ធំធេង។ ខ្ញុំជឿជាក់ថា បន្ទាប់ពីមហាសន្និបាត យុទ្ធសាស្ត្រ និងគោលនយោបាយទាំងនេះនឹងត្រូវបានអនុវត្តន៍ដោយជោគជ័យ ដោយនាំមកនូវលទ្ធផលល្អ រួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនយើង”៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមកាត់បន្ថយរបៀបវារៈដោយគ្រោងនឹងបិទនារសៀលថ្ងៃទី២៣ ខែមករា

នារសៀលថ្ងៃទី២១ ខែមករា ប្រតិភូចូលរួមមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃមហាសន្និបាត។

Top