តាមរយៈមធ្យោបាយសារព័ត៌មានសាធារណៈ លោក Nguyen Thanh Duyen នៅសង្កាត់ ឡុងចូវ និងលោក Le Thanh An នៅឃុំ ឡុងហូ ខេត្ត វិញឡុង សុទ្ធតែជឿជាក់ថា មហាសន្និបាតលើកទី១៤ របស់បក្ស នឹងជ្រើសរើសជួរថ្នាក់ដឹកនាំដែលមានការលះបង់ ទេពកោសល្យ និងគុណធម៌គ្រប់គ្រាន់ ឲ្យចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស។
ផ្លូវនានាក្នុងខេត្តវិញឡុងត្រូវបានតុបតែងលម្អដោយទង់ជាតិនិងផ្កាដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤របស់បក្ស។ (រូបថត៖ VOV)
ហើយបន្ទាប់ពីមហាសន្និបាតបិទបញ្ចប់
គោលជំហរ និងការសម្រេចចិត្តសំខាន់ៗដែលត្រូវបានអនុម័ត
នឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះ
តាមនោះបង្កើតការផ្លាស់ប្តូរច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
និងលើកស្ទួយជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនជាបណ្ដើរៗ។
“ប្រជាជនយើងក៏មានការយកចិត្តទុកដាក់យ៉ាងខ្លាំង
និងតាមដានព័ត៌មានជាប្រចាំអំពីសកម្មភាពនៃមហាសន្និបាត។ យើងយល់ថា
នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាពិសេសក្នុងបរិបទនៃការរៀបចំឡើងវិញ
និងការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
បើកចេញចំណុចរបត់ដ៏សំខាន់មួយ ចាប់ផ្តើមយុគសម័យថ្មីមួយ ដែលជាយុគសម័យស្ទុះឈានទៅមុខ។
បំណងប្រាថ្នាដ៏ធំបំផុតរបស់ប្រជាជនមិនត្រឹមតែចង់ឱ្យមហាសន្និបាតទទួលបានជោគជ័យប៉ុណ្ណោះទេ
ថែមទាំងចង់ឲ្យមានជួរកម្មាភិបាលដែលពិតជាមានការលះបង់ និងស្មារតីក្លៀវក្លា ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍នៅក្នុងសម័យកាលថ្មីនេះទៀតផង”។
“យុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ
រួមមានយុទ្ធសាស្ត្រល្អៗ និងលេចធ្លោមួយចំនួន។ ខ្ញុំឃើញថា មានទិសដៅថ្មីៗជាច្រើន
ដែលបង្ហាញពីការប្ដេជ្ញាចិត្តដ៏ធំធេង។ ខ្ញុំជឿជាក់ថា បន្ទាប់ពីមហាសន្និបាត
យុទ្ធសាស្ត្រ និងគោលនយោបាយទាំងនេះនឹងត្រូវបានអនុវត្តន៍ដោយជោគជ័យ
ដោយនាំមកនូវលទ្ធផលល្អ រួមចំណែកដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនយើង”៕