• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៉ូលីសសមុទ្រវៀតណាមនិងឆ្មាំសមុទ្រចិន បញ្ចប់ការល្បាតរួមគ្នានៅតំបន់សមុទ្រជាប់នឹងខ្សែបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹង

សកម្មភាពទាំងនេះនឹងបង្កើតកម្លាំងចលករក្នុងការជំរុញទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរវៀតណាម-ចិននិយាយរួម ហើយកងកម្លាំងឆ្មាំ សមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរ។
  កម្លាំងប៉ូលីសសមុទ្រវៀតណាមចូលរួមការល្បាតរួមជាមួយឆ្មាំសមុទ្រចិន។ (រូបថត៖ VNA)  

ក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមេសា) ការល្បាតរួម គ្នាលើកដំបូងរវាងប៉ូលីសសមុទ្រវៀតណាម និងឆ្មាំសមុទ្រចិនក្នុងឆ្នាំ ២០២២ បានប្រព្រឹត្ត ទៅនៅក្នុងដែនទឹកជាប់នឹងខ្សែបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹង (Tonkin)។ ការល្បាត ត្រូវបានអនុវត្តន៍តាមទីតាំងចំនួន១៣ ដែលមានចម្ងាយ ២៥៥,៥ ម៉ាយសមុទ្រ។ ក្នុង អំឡុងពេលបំពេញភារកិច្ច  កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរការងារ តាមទូរស័ព្ទ ត្រួតពិនិត្យ ឃ្លាំមើលនាវានេសាទដែលធ្វើការនេសាទនៅក្នុងដែនទឹកជាប់ ខ្សែបន្ទាត់កំណត់ព្រំដែន ; ផ្សព្វផ្សាយខ្លឹមសារទាក់ទងនឹងបទបញ្ញត្តិស្តីពីការនេសាទ ឃោសនាបទបញ្ញត្តិស្តីពីប្រតិបត្តិការនិងការប្រព្រឹត្តនៅសមុទ្រ; ហ្វឹកហាត់រួមនូវវិធាន ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ។

 

សកម្មភាពទាំងនេះនឹងបង្កើតកម្លាំងចលករក្នុងការជំរុញទំនាក់ទំនងរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរវៀតណាម-ចិននិយាយរួម ហើយកងកម្លាំងឆ្មាំ សមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក ឲ្យបន្តអភិវឌ្ឍន៍កាន់តែល្អប្រសើរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top