• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ នៅខេត្ត Cao Bang ខេត្ត Ha Giang ជួបធ្វើការជាមួយសាខាគ្រប់គ្រងព្រំដែន Baise (ចិន)

ភាគីទាំងពីរបានឯកភាពពង្រឹងការយាមល្បាត និងត្រួតពិនិត្យនៅតំបន់សំខាន់ៗ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពសកម្មភាពចេញ-ចូលដោយខុសច្បាប់។
ប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ នៅខេត្ត Cao Bang ខេត្ត Ha Giang ជួបធ្វើការជាមួយសាខាគ្រប់គ្រងព្រំដែន Baise (ចិន)

កាលពីម្សិលមិញ (ថ្ងៃទី១៨ កក្កដា) គណៈប្រតិភូមកពី ប៉ុស្តិ៍ការពារព្រំដែនចំនួន ១២ នៃកងទ័ពការពារព្រំដែនខេត្ត Cao Bang និងខេត្ត Ha Giang បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៣ ជាមួយគណៈប្រតិភូសាខាគ្រប់គ្រងព្រំដែន Baise ខេត្ត Guangxi ប្រទេសចិន។

នៅទីនេះ ភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងជូនដំណឹងអំពីសភាពការណ៍ឲ្យគ្នាទៅវិញទៅមកតាមរយៈលិខិត ទូរស័ព្ទទាន់ហេតុការណ៍ ជំនួបធ្វើការ ហើយបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវ ឯកសារគតិយុត្តចំនួន ៣ ស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិនពង្រឹងការអប់រំផ្លូវច្បាប់ដល់ប្រជាពលរដ្ឋនៅតាមព្រំដែននៃភាគីនីមួយៗ ទប់ស្កាត់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ មិនឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាពពង្រឹងការយាមល្បាត និងត្រួតពិនិត្យនៅតំបន់សំខាន់ៗ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពសកម្មភាពចេញ-ចូលដោយខុសច្បាប់; ចាត់វិធានការសម្របសម្រួល និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពចៃដន្យនៅព្រំដែន និងច្រកទ្វារព្រំដែន។ ត្រួតពិនិត្យយ៉ាងសកម្ម និងដោះស្រាយសកម្មភាពខុសច្បាប់ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top