• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងឆែក


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VOV) 

 

 បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅរូម៉ានី នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋ​មន្រ្តីវៀត​ណាម​លោក​ Nguyen Xuan Phuc និងលោកជំទាវដឹកនាំ គណៈប្រតិភូជាន់ខ្ពស់នៃ​រដ្ឋាភិបាល​បានអញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅសាធារណៈរដ្ឋឆែក។ 

ដំណើរទស្សនកិច្ចនេះគឺជាឱកាសដើម្បីអោយភាគីទាំងពីរផ្លាស់ប្ដូរវិធានការជំរុញកិច្ចសហប្រតិ បតិ្តការទ្វេភាគី ជាពិសេស​គឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំបណ្ដុះបណ្ដាល និងនាំចេញពលករ ព្រមទាំងក៏ជាឱកាសដើម្បីអោយវៀតណាមទាញយកការគាំទ្ររបស់ឆែកក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) ជាពិសេ​សគឺក្នុងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ផងដែរ។

ក្រោយពីការបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៥០ មក ទំនាក់ទំនង​មិត្តភាព​ប្រពៃណីនិ​ង​កិច្ច​សហប្រតិប​តិ្តការគ្រប់​វិស័យរវាងវៀតណាមនិងឆែកត្រូវ​បានថ្នាក់ដឹក​នាំនិង​ប្រជាជន​នៃប្រទេស​ទាំងពី​រ​ពូ​​នជ្រុំ​ដោយឥតឈប់ឈរពីជំនាន់មួយទៅជំនាន់មួ​យ។ ឆែកជាដៃគូអា​ទិភាពមួយក្នុងចំណោមក្រុមប្រ​ទេសមិត្ត​​ភក្តិប្រពៃណីរបស់វៀតណាមនៅតំបន់​អឺរ៉ុបមជ្ឈឹមបូ​ព៌ា ហើយឆែកក៏ជានិច្ចកាល​យកចិត្តទុក​ដាក់ដល់​ការ​អភិវឌ្ឍទំ​នាក់ទំនង​សហប្រតិបត្តិការជាមួយវៀតណា​មលើគ្រប់​វិស័យ​ផងដែរ។

វៀតណាមនិងឆែក៖ ដៃគូសំខាន់របស់គ្នា

​ដំណើរទស្សនកិច្ចរបស់លោក Nguyen Xuan Phuc នៅឆែកលើកនេះមានអត្ថន័យសំខាន់ណាស់ ដោយ​នេះជា​ដំណើរ​ទស្សនកិច្ចថ្នាក់នាយករដ្ឋមន្រ្តីដំបូងក្រោយរយៈពេល១២ឆ្នាំ ហើយវាប្រព្រឹត្តទៅមុននឹ​ង​ឱកាស​រំលឹកខួប​លើកទី៧០​ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

​ក្រៅពីការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់យ៉ាងញឹកញ៉ាប់នោះ ក្រសួង ស្ថាប័ន​និងតំបន់​ជាច្រើននៃភាគីទាំង​ពីរបានកសាង​ទំនាក់ទំនងសហប្រតិបតិ្តការជាក់ស្ដែងលើវិស័យប្រៀបខ្លាំ​ងរបស់ខ្លួនដូចជារវាងខេត្ត Quang Ninh និង​ខេត្ត Karlovy Vary ខេត្ត Kien Giang និងខេត្ត Usty Nad Nabem។ ប្រទេសទាំង​ពីរក៏​បាន​រក្សាសម័យ​ប្រជុំគណៈ​កម្មាធិកា​រអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិ បតិ្តការសេដ្ឋកិច្ច ដែលសម័យប្រជុំលើកទី៦នាពេលថ្មីៗនេះបានប្រ​ព្រឹត្តទៅនៅទីក្រុងហាណូយនាខែមេសាឆ្នាំ២០១៨។

ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរអោយកត់សម្គាល់។ ក្នុងដំណាក់កាលពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៦៨% ចាប់តាំងពីកម្រិតប្រមាណ៧០០លានដុល្លាអាមេរិកឡើងទៅ១,២ពាន់លានដុល្លាអាមេរិក។ ក្នុងឆ្នាំ២០១៨ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣៦ក្នុងចំណោមដៃគូពាណិជ្ជកម្មជាង២០០របស់ឆែក។ នាបច្ចុប្បន្ន វៀត​ណាម​ក៏ជាទីផ្សារ​មួយក្នុងចំណោម​ទីផ្សារ​ពាណិជ្ជកម្ម​អាទិភាពទាំង១២របស់ឆែក។ ប៉ុន្តែ តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកលោក Ho Minh Tuan បានចាត់ទុកថា កំណើនយ៉ាងដូ​ច្នេះមិនទាន់សក្តិសមទៅនឹង​សក្ដានុភាព​នៃភាគីទាំងពីរ​នៅឡើយ​ទេ។​ លោកបានថ្លែងថា៖

​“ល្បឿនកំណើនយ៉ាងដូច្នេះក្នុងរយៈពេល៥ឆ្នាំគឺអាចទទួលយកបាន ប៉ុន្តែ​ប្រសិនបើប្រៀបធៀប​នឹងសក្ដានុភាពនៃប្រទេសទាំងពីរគឺតួរលេខនោះ​តូចតាចណាស់។ លើវិស័យវិនិយោគ សហគ្រាស​ឆែក​បណ្ដាក់​ទុន​ចូល​​មកវៀ​តណាមមិនសូវច្រើនទេ ដោយផ្ដោតលើគម្រោងតូច​ៗតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ភាគីទាំង​ពីរបាន​ពិភាក្សាគ្នាជាច្រើនតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអ​ន្តររដ្ឋាភិបាល​ឬក្នុងសិក្ខាសាលា​និងកិ​​ច្ចប្រជុំផ្សេងៗទៀត ដើម្បីធ្វើយ៉ាង​ម៉េចជំរុញ​ទំនាក់ទំនងសហប្រតិបតិ្តការសេ​ដ្ឋកិច្ច ពាណិជ្ជកម្មនិង​វិនិយោគ​ទ្វេភាគី​ឡើងកំពស់ថ្មី។”

 


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណៈរដ្ឋឆែកលោក Ho Minh Tuan (រូបថត៖ VOV)
 

 យថាទស្សន៍ជាច្រើនចំពោះទំនាក់ទំនងទ្វេភាគីវៀតណាម-ឆែក

​ក្នុងដំណើរទស្សនកិច្ចនៅឆែក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង​អញ្ជើញ​ជួបចរចា​ជាមួយ​នាយករដ្ឋមន្រ្តីឆែក ជួបសម្ដែងការគួរសមប្រធានាធិបតីឆែកនិងប្រធានរដ្ឋសភាឆែក ថ្លែងសុន្ទរក​ថានៅ​វេទិកាធុរកិច្ចវៀតណាម-ឆែក ជួបសំណេះសំណាលជាមួយតំណាង សហគមន៍ជនវៀតណាមនៅឆែក និងស​កម្មភាពផ្សេងមួយចំនួនទៀតផង។ ឯកអគ្គរដ្ឋទូតលោក Ho Minh Tuan បានអោយដឹងថែមទៀតថា៖

“យើងខ្ញុំបានជ្រាបថា សហគ្រាសឆែកយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមលើវិស័យផលិតរថយន្ត ផលិត​ថាម​ពល​អគ្គីសនី ឧស្សាហកម្មប្រើប្រាស់ឬសេវាកម្មលេងកំសាន្ត ជាមួយនឹងគម្រោងមានទ្រង់ទ្រាយធំបង្គួរ។ ក្នុងដំណើរ​ទស្សន​កិច្ចលើកនេះ ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់វៀតណាមក៏​នឹងផ្លាស់ប្ដូរ​ជាមួយ​ដៃគូឆែក​អំពីការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរផងដែរ។ ប្រសិ​នបើគំ​និតនេះ​ក្លាយ​ទៅជាកា​ពិត​ គឺវា​នឹងជាព័ត៌មានគួរអោយសប្បាយចិត្តចំពោះអាជ្ញា​ធរគ្រប់ជាន់ថ្នាក់និងប្រជាជននៃ​ប្រទេសទាំងពីរ​ ជា​ពិសេស​គឺធុរជន ព្រោះថាវានឹ​ងរួមចំណែកទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាពុំខាន”។

ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​បន្ត​បង្ហាញ​នូវ​ចំណងមិត្តភាព រូបភាពល្អប្រសើរអំពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជាសហ គមន៍ជន​វៀត​ណាម​នៅឆែក​ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់និងប្រជាជននៃប្រទេសសាមី ផងដែរ។ ដំណើរទស្សន​កិច្ច​នេះនឹង​រួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងការជំរុញទំនាក់​ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម​និងវិនិយោគ​រវាងវៀតណាមនិងឆែកអោយបន្ត​រីកចម្រើនឡើងកំពស់ថ្មី៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top