ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ជាទិវាស្បៀងអាហារពិភពលោក។ក្នុងឱកាសនេះដែរវិទ្យាស្ថានអាហារូបត្ថម្ភ(នៃក្រសួងសុខាភិបាលវៀតណាម) បានបំផុសចលនាអាហាររូបត្ថម្ភ និងការអភិវឌ្ឍន៍ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៦។ ក្រោមសារមួយថា “ពេលបាយសម្បូរបែបធានាអាហារូបត្ថម្ភគ្រប់គ្រាន់ សមស្របនិងសុវត្ថិភាពសម្រាប់ ក្រុមគ្រួសារក្នុងសភាពការណ៍ប្រែប្រួលអាកាសធាតុ” វិទ្យាស្ថានអាហារូបត្ថម្ភមានបំណងថា ប្រជាជនគ្រប់រូបនឹងផ្លាស់ប្តូរការប្រើប្រាស់អាហារូបត្ថម្ភមិនសមស្រប បណ្តាលមកអាត្រាកុមារកង្វះអាហារូបត្ថម្ភឡើងកម្រិតខ្ពស់។ តាមនោះ ដើម្បីធានាថា មានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ កំពស់របស់កុមារនោះ បណ្ឌិត Le Bach Mai អ្នកជំនាញការអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា “តាមការស៊ើបអង្កេតចំណែកបាយ របស់កុមារដែលវិទ្យាស្ថានអាហារូបត្ថម្ភអនុវត្ត នាពេលកន្លងទៅគឺពេលបាយ របស់កុមារអាយុ២ដល់៥ឆ្នាំ មានជាតិកាល់ស្យូមចំនួន២៦៥។ ដូច្នេះ យើងនឹងយកតម្រូវការតាមវ័យអាយុដកទៅផ្នែកកាល់ស្យូមមានក្នុង ពេលបាយ ឃើញថាខ្វះប៉ុន្មាន យើងនឹងធ្វើការបំពេញបន្ថែម តាមរយៈចំណីអាហារ ឬ ផលិតផលច្នៃពីទឹកដោះគោជាដើម”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម