ព័ត៌មាន
បំផុសចលនា “ប្រជាជនទាំងមូលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៦“
ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long បានឲ្យដឹងថា វៀតណាមបានចេញគោលនយោបាយនិងយន្តការសំខាន់ៗជាច្រើន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនិងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការបំភាយឧស្ម័ន ការពារបរិស្ថាន ជំរុញការបង្កើនផលិតភាពការងារ និងការច្នៃប្រឌិតគំរូកំណើន ដោយចាត់ទុកនេះជាសិទ្ធិ និងជាការទទួលខុសត្រូវរបស់សង្គមទាំងមូល។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hoang Long បានសង្កត់ធ្ងន់ថា៖
“ខ្ញុំសូមអំពាវនាវដល់ក្រសួង ផ្នែក មូលដ្ឋាន សហគមន៍ធុរកិច្ច និងប្រជាជនទាំងអស់ ឱ្យបន្តជួយជ្រោមជ្រែងយ៉ាងសកម្ម និងអនុវត្តដំណោះស្រាយសន្សំសំចៃថាមពលក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពប្រចាំថ្ងៃ; ជំរុញការច្នៃប្រឌិតបច្ចេកវិទ្យា អនុវត្តដំណោះស្រាយគ្រប់គ្រងថាមពលទំនើប; ជំរុញគំរូផលិតកម្ម និងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព; លើកទឹកចិត្តដល់ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍយានយន្តប្រើប្រាស់ថាមពលស្អាត; បង្កើនការសន្សំសំចៃប្រេងឥន្ធនៈក្នុងវិស័យដឹកជញ្ជូន ជំរុញការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។ល។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ យើងចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចទំនើប មានផលិតភាពខ្ពស់ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។
នៅក្នុងកម្មវិធីនេះ បានប្រព្រឹត្តទៅការរត់ប្រណាំងដើម្បីជួយជ្រោមជ្រែងចលនា "ប្រជាជនទាំងមូលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដី ឆ្នាំ ២០២៦"៕







