ទិដ្ឋភាពនៃពិធីបំផុស “ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារ” ឆ្នាំ២០១៧ (រូបថត៖TTXVN)
នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានបំផុសខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារឆ្នាំ២០១៧។ ក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ខាងមុខ ទីក្រុងនឹងរៀបចំសកម្មភាពជាច្រើនសំដៅត្រួតពិនិត្យមូលដ្ឋានផលិតកម្ម កែច្នៃនិងធ្វើអាជីវកម្មស្បៀងអាហារ ក៏ដូចជាមូលដ្ឋានផលិតកម្មនិងធ្វើអាជីវកម្មស្រាបៀរមិនទុកឲ្យស្បៀងអាហារ មិនស្គាល់ប្រភពដើមត្រូវបានលក់ទិញលើទីផ្សារ ហើយបង្កការខូចខាតទៅលើសុខភាពប្រជាជននោះឡើយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម