ព័ត៌មាន

បំផុស “ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារ” ឆ្នាំ២០១៧


ទិដ្ឋភាពនៃពិធីបំផុស “ខែធ្វើសកម្មភាពដើម្បីសុវត្ថិភាពស្បៀងអាហារ” ឆ្នាំ២០១៧ (រូបថត៖TTXVN)

​នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគ​ខាងត្បូងវៀតណាម បានបំផុស​ខែធ្វើសកម្មភាព​ដើម្បីសុវត្ថិភាព​ស្បៀង​អាហារ​ឆ្នាំ២០១៧។ ក្នុងរយៈពេល១ខែចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ខាងមុខ ទីក្រុងនឹង​រៀបចំសកម្មភាព​ជាច្រើនសំដៅ​ត្រួតពិនិត្យ​មូលដ្ឋាន​ផលិតកម្ម កែច្នៃនិង​ធ្វើអាជីវកម្ម​ស្បៀងអាហារ ក៏ដូចជាមូលដ្ឋាន​ផលិតកម្ម​និងធ្វើអាជីវកម្មស្រា​បៀរ​មិនទុក​ឲ្យស្បៀងអាហារ មិនស្គាល់​ប្រភព​ដើម​​ត្រូវ​បានលក់ទិញ​លើទីផ្សារ ហើយ​បង្កការខូចខាតទៅលើ​សុខភាពប្រជាជន​នោះ​ឡើយ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top