ការចុះបញ្ជីបេតិកភណ្ឌឯកសារទាំងពីរនេះ ក្នុងកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយអង្គការយូណេស្កូ បានបន្តបញ្ជាក់ពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលរបស់ជាតិ បើកឱកាសផ្សព្វផ្សាយបេតិកភណ្ឌ វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។ លោក ដាវ ម៉ាញ់ហួន អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ហ៊ឹងអៀន បានចែករំលែកថា៖
«នេះជាកិត្តិយសដ៏ធំធេងសម្រាប់ខេត្តហ៊ឹងអៀន ហើយក៏ជាឱកាសសម្រាប់យើងខ្ញុំ ដើម្បីផ្សព្វផ្សាយអំពីតំបន់ដី និងប្រជាជនខេត្ត ហ៊ឹងអៀន ទៅកាន់មិត្តភក្តិនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសសម្រាប់យើងខ្ញុំ តភ្ជាប់បេតិកភណ្ឌដែលមានស្រាប់ ដើម្បីស្វែងរកវិធីអភិវឌ្ឍ និងនាំយកបេតិកភណ្ឌទៅកាន់សាធារណជន ដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលខាងមុខ»។
ជាមួយនឹង «សិលាចារឹកនៅតំបន់ Pho Hien» និង «សិលាចារឹកលើភ្នំ Non Nuoc» រហូតមកដល់ពេលនេះ វៀតណាមមានបេតិកភណ្ឌឯកសារសរុបចំនួន១៣។ នេះបង្ហាញថា វៀតណាមជាសមាជិកសកម្មរបស់អង្គការយូណេស្កូ ហើយបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិរក្សតម្លៃបេតិកភណ្ឌផងដែរ៕





