• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើក​សន្និសីទ COP៣០ នៅប្រទេសប្រេស៊ីល ក្នុងកិច្ច​ខិត​ខំប្រឹងប្រែងការពារអាកាសធាតុពិភពលោក

សន្និសីទលើកទី ៣០ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌ អ.ស.ប ស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) បានបើកនាថ្ងៃទី ១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង Belém រដ្ឋ Pará (ប្រេស៊ីល។ ថ្លែងនៅក្នុងពិធីបើក ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Luiz Inácio Lula da Silva បានអំពាវនាវឱ្យប្រែក្លាយការសន្យាទៅជាសកម្មភាពជាក់ស្តែង ជាពិសេសលើការបង្កើនធនធានហិរញ្ញវត្ថុ និងបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាបណ្ដើរៗ។

លោក Lula បានបញ្ជាក់ថា "វិបត្តិអាកាសធាតុលែងជាការគំរាមកំហែងនៃអនាគតទៀតហើយ ប៉ុន្តែជាសោកនាដកម្មនាបច្ចុប្បន្ន"។

ប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ Belem មុនសន្និសីទ COP៣០ ថតរូបជាក្រុមនៅទីក្រុង Belem ប្រទេសប្រេស៊ីល ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Adriano Machado

ចំណុចសំខាន់មួយនៃ COP៣០ គឺជាការអំពាវនាវឱ្យបង្កើនហិរញ្ញប្បទានអាកាសធាតុសកលចំនួន ៣ ដង ពីកម្រិត ៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំនាបច្ចុប្បន្ន ឡើងដល់ ១,៣ ពាន់ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៥។ លោក Simon Stiell អគ្គលេខាធិការអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានព្រមានថា ការសន្យានាពេលបច្ចុប្បន្ន "មានល្បឿនមិនគ្រប់គ្រាន់ទេ" ដើម្បីកាត់បន្ថយការបំភាយឧស្ម័នសកល។ លោកបានឲ្យដឹងថា ប្រទេសចំនួន ១១៤ បានស្នើឡើងនូវគោលនៃការចូលរួមវិភាគទានជាតិថ្មី ដែលគ្របដណ្ដប់ ៦៩% នៃការបំភាយឧស្ម័នសកល ប៉ុន្តែការកាត់បន្ថយប្រមាណ ១២% នៅត្រឹមឆ្នាំ ២០៣៥ នៅតែមិនគ្រប់គ្រាន់ទេ ដើម្បីរក្សាការឡើងកម្ដៅពិភពលោកឲ្យនៅក្រោម ១,៥អង្សាសេ។

សន្និសីទ COP៣០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា នៅតំបន់អាម៉ាហ្សូនភាគកណ្តាល ត្រូវបានរំពឹងថានឹងបើកចេញដំណាក់កាលនៃសកម្មភាពដ៏ខ្លាំងក្លាជាង ក្នុងការការពារអាកាសធាតុពិភពលោកឆ្ពោះទៅរកអនាគតដ៏យុត្តិធម៌ និងនិរន្តរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

ប្រកាសគេហទំព័រព័ត៌មានអេឡិចត្រូនិកស្តីពីការបោះឆ្នោត

នេះគឺជាបណ្តាញព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលមានអាសយដ្ឋានចូលមើល៖ http://hoidongbaucu.quochoi.vn/ ហើយត្រូវបានភ្ជាប់តាមរយៈឡូហ្គោនៅលើវិបផតថលព័ត៌មានអេឡិចត្រូនិករបស់រដ្ឋសភានៅអាស័យដ្ឋាន http://quochoi.vn/។

Top