• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធធនាគារជាលិការដើមដំបូងនៅវៀតណាម

 នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ នៅពិធីបើកសម្ពោធធនាគារជាលិកានិងបើក សម្ពោធ​អគារពិនិត្យ​ជំងឺ​តាម​សំណូម​ពរ​នៃមន្ទីរពេទ្យ Viet Duc ទីក្រុងហាណូយ សាស្ត្រាចារ្យ T​ran Binh Giang នាយកម​ន្ទីរពេទ្យ Viet ​Duc បានអោ​យ​ដឹងថា នេះជាធនាគារជាលិកាដើមដំបូងនៅវៀតណាមដែលត្រូវបានបង្កើត តាម ការកំណត់នៃ​ច្បាប់​បរិច្ឆាក​ យក​​ផ្សាំជា​លិកា សរីរាង្គមនុស្សនិងបរិច្ឆាកសព រ​បស់រដ្ឋាភិបាល។
 ​
ធនាគារ​នេះមានភារកិច្ចទទួលយក ថែរក្សា ផ្ទុកបម្រុង ដឹកជញ្ជូន ជាលិកា និងផ្គត់ផ្គង់​ជាលិកាស​ម្រាប់​មូលដ្ឋាន​សុខាភិបាល​ មូលដ្ឋា​នស្រាវជ្រាវ បណ្ដុះបណ្ដាលវេជ្ជសាស្ត្រ។ ធនា​គារនេះក៏ផ្លាស់ប្ដូរជាលិកាជាមួយធ​នាគារ ជាលិកា​ផ្សេងៗ​ទៀត និ​ងសហប្រតិបតិ្តការជាមួយស្ថាប័ន​ អង្គការ និងបុគ្គ​ល​ បរទេស សំដៅបម្រើ​ការពិនិត្យ​ព្យាបាល​ជំងឺនិង​បណ្ដុះបណ្ដាលស្រាវជ្រាវ វេជ្ជសាស្ត្រផងដែរ៕

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ៖ ការរៀបចំផែនការផ្លូវដែកទីក្រុងមានចក្ខុវិស័យជាង ១០០ ឆ្នាំ

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ៖ ការរៀបចំផែនការផ្លូវដែកទីក្រុងមានចក្ខុវិស័យជាង ១០០ ឆ្នាំ

នាព្រឹកថ្ងៃ ២២ ខែកុម្ភៈ (ចំនឹងថ្ងៃទី ៦ នៃបុណ្យតេត) នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋាន សាងសង់គម្រោងផ្លូវដែកទីក្រុងលេខ ៣ ញ៉ុង – ស្ថានីយ៍ហាណូយ និងអញ្ជើញជួបធ្វើការជាមួយក្រសួង មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញគម្រោងនេះ និងគម្រោងផ្លូវដែកទីក្រុងផ្សេងទៀត។

Top