នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ដូចជា៖ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម) ច្បាប់ធ្វើអាជីវកម្មអចលនទ្រព្យ (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីឯកសារបទដ្ឋានច្បាប់ និងច្បាប់ថវិការដ្ឋ (រួមបញ្ចូលគ្នា) ។
ទាក់ទងនឹងការងារឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាល រួមទាំងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៦ សេចក្តីព្រាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៧ លទ្ធផលនៃការអនុវត្តថវិការដ្ឋឆ្នាំ២០២៦។ល។ ចូលរួមមតិយោបល់លើសេចក្តីព្រាងរបាយការណ៍សង្ខេបអំពីមតិ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជន ដាក់ជូនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦; លទ្ធផលនៃការទទួលប្រជាជន ការទទួលនិងដោះស្រាយលិខិតស្នាមនិងឯកសាររបស់ប្រជពលរដ្ឋ លទ្ធផលនៃការឃ្លាំមើល ត្រួតពិនិត្យការដោះស្រាយពាក្យបណ្តឹងតវានិងបណ្ដឹងបរិហាររបស់ប្រជាជនដែលបានដាក់ជូនរដ្ឋសភាក្នុងឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការរៀបចំសម្រាប់សម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦៕





